កំពង់ឆ្នាំងៈ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ន​បាល​ពាម​ឆ្កោក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គិរី បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ជលផល និង​សហគមន៍​នេសាទ​អន្លង់​មេត្រី​សែន​ជ័យ កាលពី​ថ្ងៃទី ​១៨ សីហា បាន​ចុះបង្ក្រាប​បទ​លើ្ម​ស​នេសាទ នៅ​ចំណុច​ភូមិ​អន្លង់​មេត្រី ភូមិ​ក្បាល​កន្លង់ និង​វាល​សំណាប ដោយបាន​កម្ទេចចោល​នូវ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​មួយចំនួន​។

​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុង​ប្រតិបត្តិការ​នេះ មាន​កម្លាំង​សរុប​ចំនួន ​០៦ ​នាក់ ប្រើ​មធ្យោបាយ​ទូក​បា​ឡា​ស្មាច់​ចំនួន ​០២ ​គ្រឿង ។​

​ក្នុង​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​ខាងលើនេះ ជា​លទ្ធផល រុះរើរ​បាំងសាច់​អួន និង​របាំង​ស្បៃ​មុង​បាន​ចំនួន​ ១១​ កន្លែង ប្រវែង ​៣៥០ ​ម៉ែត្រ​, បង្គោល​ចំនួន ២៥០ ​ដើម​, លែង​កូន​ត្រី​ចម្រុះ​ចូលទៅក្នុង​ទន្លេ​វិញ​ចំនួន​ ២០០ ​គីឡូក្រាម​។

​ឧបករណ៍ សម្ភារ​នេសាទ​ល្មើសច្បាប់​ទាំងនេះ ត្រូវបាន​បំផ្លាញចោល​នៅនឹងកន្លែង​៕​