ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ចំនួន ២៨ នាក់​បន្ថែម​ទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៤០ នាក់ ប៉ុន្តែ​មិន​មាន​ករណី​ស្លាប់​ឡើយ។​

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​នា​ថ្ងៃទី ១៩ សីហា​ឱ្យដឹង​ថា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ចំនួន ២៨ នាក់​បន្ថែម​ទៀត។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៧ ៣៧៧ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៤ ០៩២ នាក់ និង​អ្នក​ស្លាប់​ចំនួន ៣ ០៥៦ នាក់៕