ភ្នំពេញៈ ក្រសួង​ទេសចរណ៍ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សសយក​) សហការ​ជាមួយ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ នឹង​បើក​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ១៩ នៅ​ថ្ងៃទី​ ២២ ខែសីហា​។

វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​។

ក្រសួង​ទេសចរណ៍ សសយក និង​មជ្ឈមណ្ឌល​កម្ពុជា ៤.០ បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​នា​ថ្ងៃទី​ ១៩ ខែសីហា ថា​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​លោក ហ៊ុន ម៉ានី ប្រធាន​ សសយក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​៕