ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ប្រភេទ​អូមី​ក្រុង​ចំនួន​ ១៥ នាក់​បន្ថែម​ទៀត​ និង​មាន​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ២១​ នាក់ ​ប៉ុន្តែ​មិន​មាន​ករណី​ស្លាប់​ឡើយ​។

​តាម​សេច​ក្តីប្រកាស​របស់​ក្រសួង​សុខាភិ​បាល​ អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ ​សម្រាប់​ថ្ងៃទី​ ២៩​ ខែសីហា​ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ក្នុង​សហ​គមន៍​ចំនួន​ ១៥ នាក់ ​ដែល​ក្នុង​នោះ ២​ នាក់​ ជា​ករណី​ស្នើ​សុំ​វិញ្ញា​បន​បត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៣០ ​ខែ សីហា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩​ សរុប​ចំនួន​ ១៣៧ ៥៩៦ នាក់ ​អ្នកជា​សះ​ស្បើយ​សរុប​ចំនួន​ ១៣៤ ៣៩៤ ​នាក់ ​និង​អ្នក​ស្លាប់​ចំនួន ​៣ ០៥៦ ​នាក់៕​​