ភ្នំពេញៈ អ្នក​ជំនាញ​ពាក់​ព័ន្ធ បាន​ចូល​រួម​វគ្គបណ្តុះ​បណ្តាល ស្តីពីយុ​ទ្ធសាស្រ្តទំ​នាក់ទំ​នង ​និងកា​រ​ផ្សព្វ​ផ្សាយ​ប្រព័ន្ធ​គាំពារ​សង្គម ដែល​ជាការ​បោះជំ​ហាន​ថ្មី​មួយ​ទៀត​ លើការ​ងារ​ទំនាក់​ទំនង និង​ផ្សព្វ​ផ្សាយ​ក្នុងប្រ​ព័ន្ធ​គាំពារ​សង្គម ដើ​ម្បីធ្វើ​ឱ្យកាន់តែ​មាន​​ប្រសិទ្ធ​ភាព​ និង​បង្កើន​កិច្ច​សហការបន្ថែម​ទៀត ​លើ​ការ​ងារ​ទំនាក់​ទំនង និ​ងការ​ផ្សព្វផ្សា​យពីគ្រប់​ភាគី​ពាក់​ព័ន្ធ ដើម្បី​ឱ្យប្រ​ជាព​លរ​ដ្ឋ​​​ទទួល​បានព័​ត៌មា​នគ្រ​ប់​ជ្រុង​ជ្រោយ និងទាន់​ពេល​។

នេះជាការ​ថ្លែងរ​បស់លោ​កស្រី ​ប៉ែន​ សុប​ភា រដ្ឋលេ​ខាធិកា​រ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរ​ញ្ញវត្ថុ ក្នុង​សិក្ខាសា​លា ស្តីពី​យុទ្ធ​សាស្រ្ត​​ទំនា​ក់​ទំនង​ និ​ងផ្សព្វ​ផ្សាយ​គាំពា​រស​ង្គម​ ដែល​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​ជាតិគាំ​ពារ​សង្គម​ នៅ​ថ្ងៃទី​ ៣១​ ខែ សីហា ឆ្នាំ​ ២០២២ ​ដែល​មាន​អ្នក​ចូល​រួម​ពីតំណាង​ក្រសួង-ស្ថាប័ន ដៃគូអ​ភិវ​ឌ្ឍន៍ ​និងអ​ង្គកា​រសង្គ​មស៊ី​វិល​សរុប​ជាង ១០០ ​នាក់។​

​លោក​ស្រី ​ប៉ែន ​សុប​ភា ​​បាន​សង្ក​ត់ធ្ង​ន់ថា​ សិ​ក្ខាសាលា និងវ​គ្គប​ណ្តុះ​បណ្តាល​នេះ សបញ្ជាក់​អំពីឆ​ន្ទៈ ​និងការប្តេជ្ញា​របស់​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម ក្នុង​តួនា​ទីជា​សេនា​ធិកា​រ ​របស់​​រាជរដ្ឋា​ភិបា​ល ​ក្នុង​ការបន្តអភិវ​ឌ្ឍប្រ​ព័ន្ធគាំពា​រសង្គម​ដ៏រឹងមាំមួយ​ប្រកប​ដោយចី​រភាព និង​បរិយា​ប័ន្ន ដើម្បី​ជាប្រយោជ​ន៍ស​ម្រាប់​ប្រជាព​លរដ្ឋ​គ្រប់​ក្រុម​គោល​ដៅ។

​លោក​ស្រីថ្លែ​ងថា​៖ «ដើ​ម្បីស​ម្រេចបា​ន ភា​ពជោ​គជ័យ​លើកា​រងា​រទំ​នាក់​ទំន​ង ​និង​ផ្សព្វផ្សា​យនេះ ​ក្រុម​ប្រឹក្សាជា​តិគាំ​ពារ​​សង្គ​ម​​បានគិ​តគូ​រ យ៉ា​ងយ​កចិត្ត​ទុក​ដាក់​ និង​ធ្វើស​កម្ម​ភាព​យ៉ាង​សក​ម្ម ​ដោយ​បាន​ធ្វើកា​រផ្សព្វ​ផ្សាយ​តាម​រយៈ ទូរ​ទស្សន៍​ វិទ្យុ​ ផ្ទាំងផ្សព្វ​ផ្សាយធំ​ៗ ​នៅតាម​ទីសា​ធារ​ណៈ សារ​ព័ត៌​មាន​ជាតិ និ​ងអ​ន្តរ​ជាតិ និ​ងប​ណ្តាញស​ង្គមនា​នា»​។

​លោក​ស្រីលើ​កឡើ​ងថា​ តាមរ​យៈកា​រផ្ស​ព្វផ្សាយ​នេះ ព​លរ​ដ្ឋបា​នដឹង​អំពីអ​ត្ថប្រ​យោជ​ន៍នៃរប​ប ឬ​កម្មវិ​ធីនា​នារបស់​ប្រព័​ន្ធគាំ​​ពារ​​ស​ង្គម​ ដែល​រាជ​រដ្ឋាភិ​បាល​បាន​និង​កំពុ​ងផ្តល់​ជូន ​រួម​មាន​កម្មវិ​ធីឧ​បត្ថម្ភ​សាច់ប្រាក់ជូ​នគ្រួ​សារ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ ​ក្នុង​​អំឡុង​​ពេ​ល​ប្រយុ​ទ្ធនឹ​ង​ជំងឺ​កូវី​ដ ​១៩​។ ការ​ដំឡើង​​បៀវ​ត្ស​រ៍រប​ស់ម​ន្ត្រីរាជកា​រស៊ី​វិល និង​កងក​ម្លាំង​ប្រដាប់​អាវុ​ធ ​ការ​កែសម្រួ​លប្រា​ក់​សោធន​និវ​ត្ត​ន៍រ​បស់​ម​ន្ត្រីរា​ជកា​រ ​និង​អ​តីត​យុទ្ធ​ជ​ន ​និងការ​ដាក់​ឱ្យអនុវ​ត្តរ​បបស​ន្តិសុ​ខ​សង្គម​ផ្នែក​ប្រាក់​សោធន ​ជាដើម។

លោក ចន ណារិទ្ធ អនុរដ្ឋលេ​ខាធិកា​រក្រ​សួងសេ​ដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ និង​ជាអគ្គ​លេខាធិ​ការក្រុ​មប្រឹ​ក្សា​ជាតិ​គាំ​ពារសង្គ​ម​​បាន​លើក​​ឡើ​ងថា​ ​សិក្ខាសា​លា ​និង​វគ្គ​បណ្តុះ​បណ្តា​លរ​យៈពេ​ល ​១ ថ្ងៃ​ពេញ​នេះ ជា​ផ្នែកមួ​យ​ដ៏សំ​ខា​ន់ក្នុង​ការ​អភិវឌ្ឍ​ និ​ង​កសាង​​ប្រព័​ន្ធ​គាំ​​ពារ​សង្គ​ម​ និងមាន​​គោល​បំណ​ងសំ​ខា​ន់ ​២ គឺ​ ប​ង្កើន​ប្រសិ​ទ្ធភា​ពនៃកា​រ​ងារ​ទំនា​ក់ទំ​នង​ និង​ផ្សព្វផ្សា​យកិ​ច្ច​គាំពារ​សង្គ​ម ​និងបង្កើន​កិច្ច​សហ​ការ​ពាក់​ព័ន្ធនា​នាលើ​ការ​ងារទំ​នាក់​ទំ​នង និង​ផ្សព្វផ្សា​យ រវា​ង​ក្រសួង-ស្ថាប័ន ដៃគូអ​ភិវឌ្ឍ​ន៍ និង​អង្គការ​សង្គម​ស៊ីវិ​ល​ពាក់ព័ន្ធ។

លោក​បញ្ជាក់ថា​៖ «ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា​បាននិ​ងកំពុ​ង​បោះជំ​ហាន​ទៅមុ​ខប្រក​បដោ​យវឌ្ឍ​នភាព និង​មោទកភា​ពដែល​ចង្អុល​បង្ហាញ​ដោយ “ក្រប​ខ័ណ្ឌគោ​លនយោបា​យជា​តិ​គាំពារស​ង្គម ២០១៦-២០២៥” និងក្រោ​មការ​ដឹកនាំ​ និងត​ម្រង់ទិស​របស់ ​ក្រុម​ប្រឹក្សាជា​តិគាំពា​រសង្គ​ម ដែលមា​នឯក​ឧត្តម អូន ព័ន្ធមុ​នីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិ​ច្ច និងហិរញ្ញវ​ត្ថុ ជាប្រ​ធាន​»​។

លោក​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​បែប​នេះ​ធ្វើឡើង​ជាលើក​ទី៣ ហើយ ប៉ុន្តែលើ​កនេះ​​ខុសពី​វគ្គមុនៗ​ ដោយ​សារ​មាន​ការចូល​រួមពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ដោយ​មានទាំ​ងក្រសួ​ង-ស្ថាប័នពា​ក់ព័ន្ធ ដៃគូអ​ភិវឌ្ឍ​ន៍ និង សង្គម​ស៊ីវិល ផ​ងដែ​​រ។

លើកនេះ​មិនផ្តោត​តែ​លើចំ​ណេះដឹង​លើក​​ការងារ​បណ្តុះ​បណ្តាល​ផ្នែកទំ​នាក់​ទំន​ង និងផ្ស​ព្វផ្សាយ​មួយប៉ុ​ណ្តោះទេ ​ប៉ុន្តែថែ​មទាំង មា​ន​គោល​បំណង​បង្កើន​កិច្ច​សហ​ការគ្នា លើការ​ងារ​ផ្សព្វ​ផ្សាយ និងទំ​នាក់ទំ​នង ជាមួយ​ក្រសួង​ស្ថានប័​នរ​បស់រដ្ឋ និង អង្គកា​រសង្គម​ស៊ីវិលនា​នា ដែល​កំពុង​​ធ្វើការ​ងារគាំ​ពារ​សង្គម​ជា​ពិ​សេស គឺដៃគូ​អភិវ​ឌ្ឍន៍ និង​អង្គការ​ស​ង្គមស៊ី​វិល ដែលធ្វើ​ការនៅ​កន្លែងពិ​បាកទទួ​លព័ត៌មា​ន ដូច​ជា បឹង​ទ​ន្លេសា​ប និង​នៅ​តំ​បន់ ជន​ជាតិដើម​ភាគ​តិចរ​ស់នៅ​។

​លោក​ស្រី Corinna Heinake នាយិកា​គ្រប់​គ្រង​កម្មវិធី​លើក​កម្ពស់​ប្រព័ន្ធគាំពារ​សង្គម និង​សុខភាព បាន​កោត​សរ​សើរ​អគ្គលេខា​ធិការ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ដែល​តែង​តែ​ធ្វើការ​ងារ​យ៉ាង​សកម្ម និងសហការ​យ៉ាង​ល្អ​ដើម្បី​កសាង​ប្រព័ន្ធ​គាំ​ពារ​សង្គម​មួយ​ប្រកប​ដោយ​បរិយា​ប័ន្ន ជាពិសេស​កិច្ចស​ហការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​ទីភ្នាក់​ងារ​សហប្រតិ​បត្តិការ​អាល្លឺម៉ង់​សម្រាប់​ការអភិវឌ្ឍន៍​អន្តរ​ជាតិ (​GIZ)។

លោក​ស្រីបា​នបន្ត​ថា GIZ នឹង​បន្តកិច្ច​សហ​ប្រតិបត្តិ​ការ​លើការ​ងារ​ទំនា​ក់ទំនង​សារធារណៈ ​និងផ្ស​ព្វផ្សាយ ជាមួយ​អគ្គលេខា​ធិការ​ដ្ឋាន​​ក្រុមប្រឹក្សាជាតិ​គាំពារ​សង្គម និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចូលរួម​កសាង​ប្រព័ន្ធគាំពារ​សង្គមមួយ​ដែល​អាច​ឈានទៅ​គ្រប​សណ្តប់​ដល់ប្រជា​ពលរដ្ឋ​គ្រប់​គ្នា។​

សូមបញ្ជាក់​ជូន​ថា ​ក្នុង​ពេលថ្មីៗ​នេះ ក្រុម​ប្រឹក្សា​ជាតិគាំពារ​សង្គ​ម​បានដាក់​ឱ្យប្រើប្រាស់​ជាផ្លូវ​ការ​នូវ “យុទ្ធ​សាស្រ្តទំនាក់​ទំនង និង​ផ្សព្វផ្សា​យការ​គាំពារ​សង្គម”ដែល​ជា​យុទ្ធសាស្រ្ត​ ដ៏សំខាន់​ក្នុង​ការ​ជំរុញ​ការងារ​ទំនាក់​ទំនង និង​ផ្សព្វ​ផ្សាយ​ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម​ឱ្យកាន់​តែរីក​ចម្រើន និង​ឈាន​ឆ្ពោះ​ទៅគ្រប​ដណ្តប់​ប្រជាពល​រដ្ឋទូ​ទាំង​ប្រទេស​៕