ភ្នំពេញៈរាជ​រដ្ឋា​ភិបាល​ កំពុង​ដាក់​គោល​ដៅ​ជំរុញ​ការ​លក់​ឥណទាន​កាបូន​ ដោយ​ពង្រីក​នៅ​លើតំបន់​ការ​ពារ​ធម្មជាតិ​ទាំងអស់​ ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​​ កំពុង​រៀបចំ​គម្រោង​រេដបូក​​​បន្ថែម​ទៀត លើផ្ទៃដី​ចំនួន ១,១៩ លាន​ហិកតា ដែល​នឹង​ធ្វើឱ្យ​ផ្ទៃដី​គម្រោង​រេដ​បូក​សរុប​នឹង​មាន​ចំនួន ២៤៦ លាន​ហិកតា (ស្មើ​នឹង ៣៤,១ ភាគ​រយ​នៃផ្ទៃ​ដីតំបន់​ការពារ​ធម្មជាតិ​ទាំង​អស់)។ នេះបើ​តាម លោក នេត្រ ភក្ត្រា រដ្ឋលេ​ខាធិការ​និង​ជាអ្នកនាំ​ពាក្យក្រ​សួង​បរិស្ថាន​។

លោក​ នេត្រ ភក្ត្រា ថ្លែង​ក្នុង​ពេល​សន្និសីទ​សារព័ត៌​មាន​អំពីការ​បើ​កយុទ្ធ​នាការ​អន្ទាក់​សូន្យ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា លើក​ទី​៦ នៅខេត្ត​រតនគិរី កាល​ពីថ្ងៃទី​ ៣ ខែកញ្ញា​​ថា ដោយ​សារ​តែកត្តាសុខ​សន្តិ​ភាព​ពេញ​លេញ ​យើងមា​នឱកាស​គ្រប់​គ្រា​ន់ និងមាន​ធន​ធាន​សម្រាប់កា​រងារ​អភិរក្ស​ ហើយ​ដោយ​សា​រ​តែ​ភាព​ប្រសើរ​ឡើង​នៃកា​រអ​ភិរក្ស​នេះ បាន​ធ្វើឱ្យ​កម្ពុជា​អាច​រកចំណូល​បាន​ពីការ​អភិរក្ស​រប​ស់ខ្លួ​ន តាម​រយៈ​ការ​លក់​ឥណទាន​កាបូន​ (Carbon Credit) ក្នុង​គម្រោង​រេដ​បូក គ​ម្រោង​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ក្នុង​វិស័យ​ព្រៃឈើ និង​ការ​បង់​សេវា​ប្រព័ន្ធ​អេកូ​ឡូស៊ី​ (Payment Ecosystem Service)។

លោក​បញ្ជាក់​ថា​៖ «គោល​ដៅ​របស់​យើង គឺជំរុញ​ឱ្យការ​លក់​ឥណ​ទាន​កាបូន​នេះ ពង្រីក​នៅ​លើតំបន់​ការ​ពារ​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​របស់​យើង ព្រោះ​ថា​ ជា​មួយ​នឹង​កត្ដាសុខ​សន្ដិភាព​ពេញ​លេញ និង​លទ្ធភាព​ពេញ​លេញ​ ធ្វើឱ្យការ​អភិរក្ស​របស់​យើង មាន​ភាព​ប្រសើរ​»។

លោក​បាន​ឱ្យដឹង​ថា ចាប់ពី​ឆ្នាំ ២​០១៦ កន្លង​មក​ក្រសួង​បរិស្ថាន​បាន​រៀប​ចំ និង​កំពុង​អនុវត្ត​គម្រោង​រេដ​បូក​ចំនួន ៣ រួម​មាន គម្រោង​រេដបូក​កែវ​សីមា ​គម្រោ​ងរេដ​បូក​ក្រវា​ញខាង​ត្បូង និង​គម្រោង​រេដបូក​ព្រៃឡ​ង់។ គម្រោង​រេដបូក​ ទាំង​ ៣ ខាង​លើនេះ​ កន្លង​មក បាន​ទទួល​ថវិកា​ពីការ​លក់​ឥណទា​ន​កាបូន ចំនួ​ន​ប្រមា​ណ ​១១,៦ លាន ដុល្លារអា​មេរិក ដែល​ថវិកា​ទាំងនេះ ​ត្រូវ​បាន​បែង​ចែក​លើកា​រងារ​អភិរ​ក្សប​រិស្ថាន។

គម្រោង​រេដបូ​កទាំ​ង ​៣ ខាង​លើ ​គ្របដណ្ត​ប់ទៅ​លើ ​ផ្ទៃដីប្រ​មាណ ១,២៧ លានហិក​តា ស្មើនឹ​ង ១​៧,៦ ភាគ​រយ ​នៃផ្ទៃ​ដីតំប​ន់ការពា​រធ​ម្មជាតិ​ទាំងអ​ស់។ ​

លោក​ថ្លែងថា​៖ «ប​ច្ចុប្ប​ន្ន​នេះ កម្ពុ​ជា ​បា​នឈាន​ដល់រ​បត់ថ្មីមួយ​ទទួល​បាន​ចំណូល​ពីការ​អភិរក្ស​ ធន​ធាន​ធម្មជាតិរ​បស់ខ្លួ​ន។ ក្រសួង​​បរិស្ថាន​កំពុង​រៀបចំ​គម្រោង​រេដបូក​បន្ថែម​ទៀត លើផ្ទៃដី​ចំនួន​ ១,១៩ លាន​ហិកតា​ ដែលនឹ​ងធ្វើឱ្យផ្ទៃ​ដីគម្រោង​រេដបូក​សរុប​នឹង​មាន​ចំនួន​ ២៤៦ លាន​ហិក​តា (ស្មើនឹ​ង ​៣៤,១ ភាគ​រយនៃផ្ទៃ​ដីតំ​បន់​ការ​ពារ​ធម្ម​​ជាតិ​ទាំង​អស់)»​។

​លោក​បញ្ជាក់ថា​ នេះគឺជារ​បត់​ថ្មី​ដ៏សំខាន់​មួយ​ដែល​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ក្រោម​ការ​ដឹក​នាំរ​បស់​ លោក​នាយក​រដ្ឋ​មន្រ្ដី ហ៊ុន សែន បាន​ទទួល​ចំណូល​ពីការ​អភិរក្ស​របស់​ខ្លួន ហើយ​បាន​និង​កំពុង​លុប​បំបាត់​ទស្សនៈ​ថា ទាល់​តែកាប់​ព្រៃឈើ​ទើប​បាន​ប្រាក់​ចំណូល ​មក​ប្រទេស ដែល​ទទួល​បាន​ប្រាក់​ចំណូល​ពីការពារ​និង​អភិ​រក្ស​ព្រៃឈើ​របស់​ខ្លួន ក្រោម​ទិសស្លោក «រ​ក្សាឈើឈរ​ដើ​ម្បីជា​ផល​ប្រយោជន៍​ដល់​សេដ្ឋកិ​ច្ច និង​សង្គមជាតិ​»។

លោក​បន្តថា​ កាល​ដែល​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ លើការ​លក់​ឥណទាន​កាបូន​នេះ​ បាន​លើក​តម្កើង​នូវ​កិត្យានុភាព​ជាតិ​កម្ពុជា​លើឆាក​អន្តរ​ជាតិ ដែល​មិន​មាន​ប្រទេស​ច្រើន​ទេ ក្នុ​ងពិភព​លោក​អាច​ធ្វើ​បាន និង​បាន​ទប់​ទល់​ជាមួយ​នឹង​យុទ្ធនា​បង្អួច​កេរ្តិ៍​ឈ្មោះ​កម្ពុជា ក្នុង​រូប​ភាព​ថា កម្ពុជា​មាន​បទ​ល្មើស​ព្រៃឈើ​ច្រើន​ជាង​គេ លើពិភព​លោ​ក​។

លោក​ ភក្រ្ដា បញ្ជាក់ បន្តថា បច្ចុប្បន្ន​នេះ ក្រសួង​បរិ​ស្ថាន ​កំពុងតែរៀប​ចំការ​លក់​លឥណ​ទាន​កាបូន​នេះ ​នៅដែន​ជម្រក​សត្វព្រៃ​សំកុស នៅក្នុង​ភូមិសាស្រ្ដ​ខេត្ត​ពោធិ៍សា​ត់។ ជាមួ​យគ្នា​នេះ ​ក៏កំពុ​ងធ្វើនៅ​ដែនជ​ម្រក​​សត្វ​ព្រៃមួយ​ចំនួន​ទៀត​ដែល​កំពុងរ​កអ​ង្គការ​ដៃគូ ក្នុ​ងនោះមា​នដែ​នជម្រក​សត្វព្រៃ​ឆែប​ ដែន​ជម្រក​សត្វ​ព្រៃព្រះ​រកា​ និង​ដែន​ជម្រ​កស​ត្វព្រៃកូ​​លែន​ព្រហ្ម​ទេពជា​ដើម។ ​

លោក​ប​ថ្លែង​ថា​ អ្វីដែ​លក្រ​សួង​បរិ​ស្ថាន ​និ​ងអ​ង្គកា​រដៃ​គូ​កំពុ​ងតែ​ធ្វើនៅ​ក្នុង​កា​រជំរុ​ញបន្ថែ​ម គឺដែន​ជម្រក​សត្វ​ព្រៃលំ​ផាត់​នៅក្នុ​ងខេ​ត្តរត​នគិ​រី ​ដែន​​ជម្រកស​ត្វព្រៃស្រែ​ពក ​និង​ដែន​ជម្រ​កស​ត្វព្រៃ​ភ្នំព្រេ​ច នៅ​មណ្ឌ​លគិ​រី​។

​លោក​បន្ត​ថា៖​ «ខ្ញុំជឿថា​ តាម​រយៈ​ផល​ចំណូ​ល ចេ​ញពី​ឥណ​ទាន​កាបូន​នេះ​ នឹ​ងធ្វើ​ឱ្យ​សហ​គម​ន៍ ​និង​ភាគី​ពា​ក់ព័​ន្ធនា​នាមើ​ល​ឃើញ​អំពី​ត​ម្លៃ​នៃកា​រថែ​រក្សា​កា​រពា​រធន​ធាន​ធ​ម្មជា​តិ​រ​បស់​យើ​ងដើ​ម្បីជា​ផល​ប្រយោ​ជន៍​ និ​ងលុប​បំបា​ត់បទល្មើ​សព្រៃ​ឈើ ​និង​ស​ត្វព្រៃ​នៅកម្ពុ​ជា»​៕