ខេត្តព្រះសីហនុៈ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ស្នើ លោក លោកស្រី ដែល​ជា​ម្ចាស់ ឬ​អ្នក​គ្រប់គ្រង​ទីតាំង ដែល​មាន​ជនបរទេស​ស្នាក់​នៅ និង​បម្រើ​ការងារ ត្រូវ​ធ្វើ​របាយការណ៍​ស្តីពី​វត្តមាន​ជនបរទេស ដែល​បាន​មក​ស្នាក់​នៅ និង​បម្រើ​ការងារ​នៅ​ក្នុង​ទីតាំង/អគារ​ដែល​ខ្លួន​គ្រប់គ្រងរួច​ផ្ញើមក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ សង្កាត់ ដែល​ទីតាំង​អគារ​ស្ថិត​នៅ​ឱ្យ​បាន​មុន​ថ្ងៃទី​២៤ ខែ​កញ្ញា នេះ ជា​កំណត់។

លិខិត​ចុះ​ថ្ងៃ​ទី​៩ ខែ​កញ្ញា របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា៖ «លោក លោកស្រី ដែល​ជា​ម្ចាស់​ ឬ អ្នក​គ្រប់គ្រង​ទីតាំង​ដែល​មាន​ជនបរទេស​ស្នាក់​នៅ និង​បម្រើ​ការងារ​ត្រូវ​ធ្វើ​របាយការណ៍​ស្តីពី​វត្តមាន​ជនបរទេស​ដែល​បាន​មក​ស្នាក់នៅ​និង​បម្រើ​ការងារ​នៅ​ក្នុង​ទីតាំង/អគារដែល​ខ្លួន​គ្រប់គ្រង ដូច​មាន​គំរូ​របាយការណ៍​ភ្ជាប់​មក​ជាមួយ»។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹង​ថា ការ​ធ្វើនេះ​គឺ ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​ការពារ​សន្តិសុខ សុវត្ថិភាព​ដល់ជនបរទេស​ដែល​បាន​មក​ស្នាក់នៅ និង​ប្រកប​មុខរបរ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ៕