
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ១៩ ចំនួន ៩នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ១៦នាក់ ប៉ុន្តែមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ១៩ សម្រាប់ថ្ងៃទី៩ ខែកញ្ញា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ចំនួន៩ នាក់។
គិតត្រឹមព្រឹកថ្ងៃទី១០ ខែកញ្ញា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ៧០៥នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៤ ៥៧៣ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕