កោះកុងៈ រដ្ឋបាល​ខេត្ត​កោះកុង​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ១០ ខែកញ្ញា​នេះ ដើម្បី​សុំ​អធ្យាស្រ័យ​ទៅ​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ដែល​ចេញចូល​ខេត្តកោះកុង ប្រើប្រាស់​ផ្លូវ​លេខ ៤៨ ជួប​ការលំបាក ព្រោះ​ផ្លូវ​នេះ​ក្រុមហ៊ុន​កំពុង​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវ​។

តាមរយៈ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្តកោះកុង​បញ្ជាក់​ថា​៖ «​ដោយសារ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​ក្រុមហ៊ុន​កំពុង​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​ ៤៨ ធ្វើឱ្យ​ផ្លូវ​មាន​ការ​ខូចខាត​ច្រើន ពិបាក​ធ្វើ​ដំណើរ​។ ​អាស្រ័យ​ហេតុនេះ រដ្ឋបាល​ខេត្ត​កោះកុង សូម​អធ្យាស្រ័យ អភ័យទោស ចំពោះ​អ្នកធ្វើ​ដំណើរ​ទាំងអស់ ដែល​មាន​ការពិបាក​ធ្វើ​ដំណើរ​ចេញ ចូល ខេត្ត​កោះកុង​»៕