ភ្នំពេញៈ ស្ថាន​ទូត​ចិន​ប្រចាំនៅ​កម្ពុជា បាន​អំពាវ​នាវ​ជាថ្មី កុំឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចាញ់​បោក​ការឃោស​នាពី​ក្រុម​ឆបោក​មួយ​ចំនួន ដែលអះ​អាងថា ការមក​ធ្វើការ​នៅក​ម្ពុជានឹងទ​ទួលបា​ន​ប្រាក់ខែ​ខ្ពស់ ខណៈ​កន្លង​មក​កម្ពុជា មាន​កិច្ច​សហការ​ល្អជា​មួយ​ស្ថាន​ទូត​ក៏ដូច​ជារដ្ឋា​ភិបាល​នៃប្រ​ទេស​ចិន ចំពោះបញ្ហា​នេះ។

​តាម​រយៈគេ​ហទំព័រ​របស់​ខ្លួន​នៅថ្ងៃ​ទី ៧ ខែ​កញ្ញា ស្ថានទូ​តចិន​ប្រចាំ​ក​ម្ពុជា បាន​រំឭក​ពលរ​ដ្ឋ​កុំឱ្យ​ចាញ់​បោក​ក្រុមឧ​ក្រិដ្ឋជ​ន ខណៈ​បទល្មើស​ឆបោកតា​មប្រព័ន្ធ​អ៊ីនធឺណិត​នៅក​ម្ពុជា កំពុង​កើន​ឡើង។​

ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា បានក​ត់សម្គាល់​ថា ពល​រដ្ឋចិន​ត្រូវ​បាន​ចាប់​ជំរិត និង​រឹតត្បិ​ត​សេរីភា​ព​ផ្ទាល់​ខ្លួន ដោយ​ក្រុម​បោក​ប្រាស់​ល្បែងស៊ីសង​តាមប្រព័​ន្ធអ៊ី​នធឺណិត​នៅក​ម្ពុជា បាន​កើត​ឡើងជា​បន្តបន្ទាប់​ នៅមួ​យរយៈ​ចុងក្រោ​យនេះ​។​

ភា​គច្រើ​ននៃកា​រចាប់​ជំរិត​ គឺ​ដោយសា​រ ពល​រដ្ឋ​ចិនបាន​ចាញ់បោក​ការឃោ​សនា​អំពី​ឱកាសកា​រងារនៅ​ក​ម្ពុជា​ថា​​នឹ​ងទ​ទួ​លបា​នក​ម្រៃខ្ព​ស់។​ បញ្ហានេះ​ ស្ថានទូ​តចិ​នបា​នរំ​ឭក​ពលរ​ដ្ឋខ្លួ​នជាថ្មី​ថា៖​ «កុំឱ្យជឿលើ​ការ​ឃោសនា​ក្លែងក្លា​យ នៃ​ក្រុម​ល្បែង​ស៊ីស​ង ​និងក្រុមបោ​កប្រា​ស់ ហើយរត់​មកក​ម្ពុជាខុស​ច្បាប់»​។

លោក​ស្រី ជូ ប៊ុន​អេង រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ និង​ជាអនុ​ប្រធាន​អចិន្ត្រៃយ៍គណៈ​កម្មាធិការ​ជាតិ​ប្រយុ​ទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស (គ​ជបជ) មាន​ប្រសាសន៍​ថា ការ​អំពា​វ​នាវ​របស់​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​នាពេ​លនេះ គឺ​ជា​សារ​ក្រើន​រំឭក​ដល់​ពលរដ្ឋ​ខ្លួន​ កុំ​ឱ្យបន្ត​ចាញ់​បោក​មេខ្យល់​បន្ត​ទៀត​។

លោក​ស្រីប​ញ្ជាក់​ថា៖ «កន្លង​កម្ពុជា មាន​កិច្ច​សហការ​ល្អជា​មួយ​ស្ថាន​ទូត​ក៏ដូច​ជារដ្ឋា​ភិបាល​នៃប្រ​ទេស​ចិន ដោយ​សារ​កន្លង​មក​នៅ​ពេល​ណាយើ​ងមាន​ការ​បង្ក្រាប​បទ​ល្មើសគឺ​ពួកគាត់​ស្ម័គ្រចិត្ត មកយក​ប្រជា​ពល​រដ្ឋគាត់​ទៅដោ​យខ្លួ​នឯ​ង បើនិ​យាយ​ពីជន​ល្មើស​វិញ​គឺគាត់​ស្នើសុំ​ទៅកាត់​ទោស​ឬ​ដំណើរ​ការ​នីតិវិ​ធីនៅ​ប្រទេស​គាត់ ព្រោះ​ខាង​គាត់​ក៏តឹ​ង​តែង​ដែរ​មិន​ធូរ​ប៉ុន្មា​ន​ទេ»។

ជាមួយ​គ្នានេះ​ដែរ លោ​កស្រីអំពាវ​នាវ​សុំឱ្យប្រទេស​នីមួយៗ​ គួរ​មាន​វិធាន​ការទប់​ស្កាត់ ហាម​ឃាត់​ពលរដ្ឋ​ខ្លួន​ឯង​កុំ​ចេះ​តែចាញ់​បោក​គេ ពីព្រោះ​មេខ្យល់​មាន​នៅ​តាម​ប្រទេស​រៀងៗ​ខ្លួន​។

ប្រឈម​នឹង​បញ្ហា​ដូច្នេះ រដ្ឋាភិបាល​កម្ពុជា​និង​ចិន បាន​សហការ​គ្នា បន្ថែម​សេវា​កម្មពិសេស​សម្រាប់​បណ្តាញជន​ជាតិចិ​ន ដើម្បី​រាយ​ការណ៍​ដល់អាជ្ញាធរ​ស្នើ​សុំការ​អន្តរា​គមន៍​ជាប​ន្ទាន់​។

បើតាម​ក្រសួង​មហាផ្ទៃ បច្ចុប្បន្ន​អាជ្ញាធរ​បាន​បង្កើត​ប្រព័ន្ធ Hotline ពិសេស ដើម្បី​ទទួល​ការរាយការណ៍​ពីករ​ណី​ឆបោក និង​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​។

ត្រឹម​ថ្ងៃទី ​៥ កញ្ញា ឆ្នាំ​ ២០២២ គណនី​ហ្វេស​ប៊ុក​មួយ ក្នុង​ចំណោម​គណនី និង​ប្រព័ន្ធ Hotline​ ចំនួន ​៤ ដែល​បើក​ទទួល​ពាក្យ​បណ្ដឹង​ពីព​លរដ្ឋ ហើយ​ទទួល​បាន​បណ្ដឹង​សុំអន្តរាគមន៍​ចំនួន​ ១១៧ ​បណ្ដឹង ពាក់​ព័ន្ធនឹង​អំពើ​ជួញដូ​រមនុស្ស។ ​

បណ្តឹង​ទាំង​ ១១៧​ នោះ គឺពាក់​ព័ន្ធ​នឹងការ​ស្នើអន្តរា​គមន៍​ជួយ​សង្គ្រោះជ​នបរទេស ដែល​បា​នអះអាង​ថា​ត្រូវ​បាន​ប​ង្ខាំ​ង ​និង​ជួញដូរ​កម្លាំង​ពលក​ម្ម ក្នុង​ប្រទេ​សក​ម្ពុជា។​

បើតាមក្រ​សួងម​ហាផ្ទៃ​ អំពើ​បង្ខាំង និង​ជួញ​ដូរ​កម្លាំង​ពលក​ម្ម ភាគ​ច្រើន​កើ​តមា​ននៅតា​មក្រុមហ៊ុ​ន​ល្បែងស៊ី​សង​​ ឬកាស៊ី​ណូ ខណៈជ​នរ​ងគ្រោះភា​គច្រើន ជាជន​ជាតិ ចិន វៀត​ណាម និង​ម៉ាឡេស៊ី​។

ក្រសួង​មហាផ្ទៃបញ្ជាក់ថា ជនបរទេស​មួយ​ចំនួន​ធំ បាន​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ តាម​រយៈ​មេខ្លោង​នៅ​ប្រទេស​រប​ស់​គេ និង​បក្ខពួក​នៅ​កម្ពុជា ដោយ​សន្យា​ផ្ដល់​ការងារ​ប្រាក់​ខែខ្ពស់​។

ករណី​នេះ គឺពួក​គេត្រូវ​បាន​ចាញ់​បោក និង​គំរា​ម​កំហែង​ក្រោម​រូប​ភាព​ផ្សេងៗ ដូច​ជា ការ​ធ្វើការ​លើស​កម្លាំង​ពលកម្ម ដោយ​មិន​ទទួល​បាន​ប្រាក់​ខែ និង​ត្រូវ​បាន​ផ្ទេរ​ពីក្រុម​ហ៊ុន ១ ​ទៅ​ក្រុម​ហ៊ុន​១​ទៀត​។

​គួរបញ្ជាក់​ថា ក្នុង​រយៈ​ពេល​ ៨​ ខែ​ ឆ្នាំ ២​០២២ នេះ អាជ្ញាធរ​កម្ពុជា​បានជួយ​សង្រ្គោះ​ជន​រង​គ្រោះ​ចំនួន ៨៦៥​ នាក់ ពីប​ទល្មើស​ជួញ​ដូរ​មនុស្ស ខណៈជនសង្ស័យ ​៦០ នាក់ ត្រូវ​បានឃាត់​ខ្លួន។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ កាលពី​ថ្ងៃទី ២៦​ សីហា​។​

ទោះ​បី​កំពុង​ប្រឈម​ខ្លាំង​នឹង​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ក្តី តែលោ​ក ស ខេង បាន​បញ្ជាក់​​ថា កម្ពុជា​នៅតែ​បន្តប្តេ​ជ្ញាចិ​ត្ត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឆបោក ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ បទល្មើស​គ្រឿង​ញៀន និង​សម្អាត​ប្រាក់ ល្បែង​ស៊ីសង​អន​ឡាញ​ខុស​ច្បាប់ ព្រម​ទាំង​ជួយ​ការពារ​ជន​រង​គ្រោះ​ទាំង​ពលរដ្ឋ​កម្ពុជា និង​ជនបរ​ទេស៕

វីដេអូ៖