កណ្តាលៈ អាជ្ញាធរ​ខេត្តកណ្តាល​ធ្វើការ​ផ្អាក​សំណង់​អគារ​មួយ​កន្លែង ដែល​សាងសង់​ខុស​បច្ចេកទេស និង​ពុំបាន​សុំច្បាប់​សាងសង់​ត្រឹមត្រូវ នៅ​ភូមិ​អន្លង់ ឃុំ​ព្រែកតាមាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ នេះ​បើ​យោងតាម​រដ្ឋបាល​ខេត្ត​កណ្តាល​។

កាលពី​ថ្ងៃទី​ ១៦ ខែកញ្ញា លោក ណុប ដារា អភិបាលរង​ខេត្ត​កណ្ដាល​បាន​ដឹក​ក្រុម​ការងារ​នៃ​មន្ទីរជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក ចុះ​ត្រួតពិនិត្យ​សំណង់​អគារ​មួយ​នេះ​។

រដ្ឋបាល​ខេត្តកណ្តាល​បានបញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ១៦ ខែកញ្ញា​ថា​៖ «​ឯកឧត្តម​អភិបាលរង​ខេត្ត​បានស្នើ​ដល់​មន្ទីរជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក ត្រូវធ្វើ​ការពិនិត្យ និង​វាយតម្លៃថា​តើ​សំណង់​មួយកន្លែង​នេះ​មាន​លក្ខណៈ​ស្តង់ដា​បច្ចេកទេស​ត្រឹមត្រូវ​ដែរឬទេ​»៕