The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​គណៈ​កម្មាធិ​ការ​អចិ​ន្ត្រៃយ៍​នៃ​រដ្ឋ​សភា ​បាន​អនុម័ត​លើ​គម្រោង​ចំណាយ​ថវិកា​របស់​រដ្ឋ​សភា ​ឆ្នាំ​ ២០២៣ ​​ប្រមាណ​ ៤៣ លាន​ដុល្លារ ​

​គណៈ​កម្មាធិ​ការ​អចិ​ន្ត្រៃយ៍​នៃ​រដ្ឋ​សភា ​បាន​អនុម័ត​លើ​គម្រោង​ចំណាយ​ថវិកា​របស់​រដ្ឋ​សភា ​ឆ្នាំ​ ២០២៣ ​​ប្រមាណ​ ៤៣ លាន​ដុល្លារ ​

Content image - Phnom Penh Post
កិច្ចប្រជុំគណៈ​កម្មាធិ​ការ​អចិ​ន្ត្រៃយ៍​នៃ​រដ្ឋ​សភា។ រូបថត រដ្ឋសភា

​គណៈ​កម្មាធិ​ការ​អចិ​ន្ត្រៃយ៍​នៃ​រដ្ឋ​សភា ​បាន​អនុម័ត​លើ​គម្រោង​ចំណាយ​ថវិកា​របស់​រដ្ឋ​សភា ​ឆ្នាំ​ ២០២៣ ​​ប្រមាណ​ ៤៣ លាន​ដុល្លារ ​

ភ្នំពេញៈ ​គណៈ​កម្មាធិ​ការ​អចិ​ន្ត្រៃយ៍​នៃ​រដ្ឋ​សភា ​នៅ​ថ្ងៃទី​ ១៩​ ខែក​ញ្ញា​ បាន​អនុម័ត​លើ​គម្រោង​ចំណាយ​ថវិកា​របស់​រដ្ឋ​សភា ​ឆ្នាំ​ ២០២៣ ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ ៤៣ ​លាន​ដុល្លារ ​ដើម្បី​បញ្ជូន​ទៅ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ដាក់​បញ្ចូល​ទៅ​ក្នុង​គម្រោង​ថវិកា​ជាតិ ​ស្រប​តាម​ច្បាប់​ ស្តីពី​ប្រព័ន្ធហិរញ្ញ​វត្ថុ​សាធារ​ណៈ​។​​

​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​លោក ​ឡេង​ ប៉េង​ឡុង​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ការ​ចំណាយ​របស់​រដ្ឋ​សភា​សម្រាប់​ឆ្នាំ​ ២០២៣ មាន​ទឹក​ប្រាក់​ចំនួន ​១៧១ ​ពាន់​លាន​រៀល ​ប្រមាណ​ ៤៣​ លាន​ដុល្លារ​។​ ចំនួន​ទឹក​ប្រាក់​នេះ​ មាន​ការ​ថយ​ចុះ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ស្ថាន​ភាព​ប្រទេស​ដែល​មិន​ទាន់​ផ្ទុះ​ជំងឺ​កូ​វីដ​ ១៩​។​

លោក​ថា​៖« ​កាល​អំឡុង​កូ​វីដ ​១៩​ គឺ​កាត់​បន្ថយ​ការ​ចំណាយ​ ប៉ុន្តែ​ដោយ​សារ​បច្ចុ​ប្បន្ន​យើង​បើក​ប្រទេស​ឡើងវិ​ញ អ៊ីចឹង​សកម្ម​ភាព​យើង​វិល​មក​ធម្មតា ​យើង​លែង​ប្រជុំ​តាម​វីដេអូ​ហើយ​ គឺ​ប្រជុំ​ដោយ​ផ្ទាល់ ​ថវិកា​នេះ​មិន​ខ្ពស់​ដូច​ឆ្នាំ ២០១៩ ​ទេ​ គឺ​នៅ​ទាប​ជាង​»​។​

លោក​បន្ថែម​ថា​ ថវិកា​នេះ​សម្រាប់​ការ​ចំណាយ​ទៅ​លើ​ការ​រៀបចំ​កម្ម​វិធី​ផ្សេងៗ​ ខណៈ​រដ្ឋ​សភា​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នៅ​ឆ្នាំ ២០២៣​ និង​ប​ញ្ចូ​ន​គណៈ​ប្រតិភូ​ទៅ​ចូល​រួម​ក្នុង​វេទិកា​អន្តរ​ជាតិ​ផ្សេងៗ​ ដូច​នេះ​វា​ត្រូវ​ចំណាយ​។​​

លោក​ ឡេង​ ប៉េង​ឡុង​ ឱ្យ​ដឹង​ថា ​សម្រាប់​ឆ្នាំ ២០២៣ ​កម្ពុជា​នឹង​ទៅ​ចូល​រួម​វេទិកា​សភា​អន្តរ​ជាតិ​ រួម​មាន សហ​ភាព​អន្តរ​សភា ​(IPU)​ អន្តរ​សភា​អាស៊ី​ អន្តរ​សភា​អាស៊ី​ប៉ាស៊ី​ហ្វិក ​អន្តរ​សភា​បារាំង​ និង​ការ​ប្រជុំ​អម​ធំៗ​ រួម​នឹង​ចូល​រួម​កិច្ច​ប្រជុំ​មហា​សន្និ​បាត​អន្តរ​ជាតិ​ផង​ដែរ​៕​​

អត្ថបទគួរចាប់អារម្មណ៍