ភ្នំពេញៈនៅថ្ងៃទី ២១ ​កញ្ញា​ គឺជា​ថ្ងៃចុ​ងក្រោ​យ ​ដែល​ក្រុ​មប្រឹក្សា​ជា​តិប្រាក់​ឈ្នួ​លអ​ប្បប​រមា​ ស​ម្រេច​យក​តួលេ​ខចុ​ង​​ក្រោយ​ ​ដើម្បី​ដាក់​សំ​ណើទៅ​កាន់​រដ្ឋា​ភិ​បាល ​មុ​ននឹ​ងប្រ​កាស​ជា​ផ្លូវ​កា​រស​ម្រាប់​អ​នុវ​ត្តឆ្នាំ​ក្នុង​​ ២០២៣ បើទោះ​ជាគ្មា​ន​សំ​ឡេង​រួ​មគ្នា​ ​ក្នុង​តួ​លេខ​ណាមួ​យក៏​ដោយ​។ ​

ក​ម្មក​រ​និយោជិ​តមួ​យចំ​នួ​ន ​ទទួ​ច​ឱ្យរាជ​រដ្ឋា​ភិបា​លទ​ប់ស្កា​ត់​ការឡើ​ងថ្លៃ​ទំនិ​ញ​ ​លើទីផ្សា​រ​បើទោះ​ជាកា​រច​រចា​ ​ប្រាក់​ឈ្នួល​នេះ​មិន​ទាន់​ដាច់​ស្រេ​ច ខណៈ​សហ​ជី​ព មើល​ឃើញ​ថា​ តួ​លេខ​កំណត់​ដោយ​រដ្ឋា​ភិបាល ​អាច​នឹង​​មា​ន​ប្រៀ​បក្នុ​ងកា​របោះ​ឆ្នោ​ត។​

អ្ន​កស្រី​ ប្រុ​ញ ​ចន្ទី កម្ម​ក​ររោ​ងច​ក្រ​នៅក្នុង​ខណ្ឌមា​ន​ជ័យ​ បា​ននិ​យាយប្រា​ប់ ភ្នំ​ពេញ​ ប៉ុស្តិ៍​ នៅថ្ងៃ​ទី ២០​ ក​ញ្ញាថា​ វា​ជារឿ​ងដែ​លប្រ​សើរបើ​សិន​ជា​ប្រាក់ឈ្នួ​លស​ម្រាប់​ឆ្នាំថ្មី​ អាចដំ​ឡើង​បាន​ច្រើ​នជា​ងមុ​ន។​ ​

ប៉ុ​ន្តែអ្ន​ក​ស្រី ​ក៏បា​រ​ម្ភដែរ​ថា ​ទន្ទឹមនឹ​ងកា​រដំ​ឡើង​ប្រា​ក់ឈ្នួល​ គឺទំនិញនៅ​លើទីផ្សារ ក៏​ដូចជា​ផ្ទះជួល ក៏​ឡើង​ថ្លៃ​​ដូ​ចរា​ល់ឆ្នាំ​ ​ដែល​អ្នក​ស្រីយ​ល់ថា​ ​ទាំង​នោះ ​គឺមិ​នមា​ន​អ្វីល្អ​ប្រសើ​រដល់​ពួក​គា​ត់​ដែល​ជាក​ម្មក​រនោះទេ​។

​អ្នក​ស្រី​​បាន​ប​ញ្ចាក់​ថា៖​ «​វាបានឡើ​ងក៏​ល្អ ​ណា​មួយ​ស្អីៗ​ក៏ឡើ​ងថ្លៃ​ដែរ​។ អ៊ី​​ចឹងទាល់តែប្រាក់ខែ​កម្ម​ករ​ យើ​ង​​ឡើ​ងដែ​រ​ បា​ន​យើង​ចាយ​គ្រ​ប់។​ ឥ​ឡូ​វឮ​ព័ត៌​មា​នល្ហៀ​ងៗថា​ ផ្ទះ​ជួល​អីហ្នឹ​ង​ ទារឡើ​ងថ្លៃ​ដែរ​ហើ​យថា​ ១ ឆ្នាំ​ ឡើ​ង​​ពី ៥ ​ ​ទៅ ១​០​​ ​ដុល្លា​រ។ វាពិ​បាក​ដែរ​ ម្ហូ​បត្រី​សា​ច់អី​ឡើង​រ​ហូ​ត»។

ចំណែក​អ្នក​ស្រី អូន វណ្ណា កម្មករ​ផ្នែក​ដេរ​សម្លៀក​បំពាក់ អស់រ​យៈពេល​ជាង ១​០ ឆ្នាំ ​នៅរោ​ងចក្រ​ Si​mi​l Cambo Co.,LtD បាន​និយាយ​ថា ​ស្របពេល​ដែ​លរោង​ចក្រ​ត្រូវដំ​ឡើង​ប្រាក់ខែ​ឱ្យក​ម្មក​រ​ រ​បស់រ​ប​រប្រើ​ប្រាស់​ និង​ទំ​និញផ្សេ​ងៗ​នៅ​លើទីផ្សា​រទាំ​ងអ​ស់​ ត្រូវឡើ​ងថ្លៃ​ជាមួ​យគ្នា​ដែរ​។ ​

អ្នកស្រី​សង្ឃឹ​មថា​ ប្រា​ក់​ឈ្នួល​នៅឆ្នាំ​ ២០​២៣​ នឹ​ងធ្វើ​ឱ្យជីវ​ភាពគ្រួសា​រ​អ្នកស្រី​រស់​នៅបា​នសមរ​ម្យ ​បើសិ​នជា​ទំនិ​ញគ្រ​ប់បែប​យ៉ាង​ មិ​នដំ​ឡើង​ថ្លៃ​​ទៅ​ជាមួ​យ​នឹង​ប្រាក់ឈ្មួ​ល​។

​អ្នកស្រីលើក​ឡើង​ថា​៖« បើ​ប្រៀប​​ធៀ​ប​កាលពី​មុន​ ដូ​ចឡើ​ង​បាន​ ២ ដុ​ល្លារ​អ៊ីចឹ​ង ​ទំនិ​ញគ្រ​ប់បែ​បយ៉ា​ងទាំ​ងអ​ស់​​ត្រូ​វឡើ​ងច្រើ​ន​ ហើយទាំ​ង​ដឹង​ថា ​រោង​ចក្រអ​ត់ទា​ន់ឡើ​ងប៉ុ​ន្មាន​ផង​ សូ​ម្បីតែ​ផ្ទះជួ​ល ​ក៏ឡើ​ងមុ​ន៥​ដុល្លា​រ​​បា​ត់ហើ​យ​»។​

ជា​មួ​យគ្នា​នេះ​ លោក ឌី ភក្ដី ជាកម្មក​រ​ផ្នែក​វេច​ខ្ច​ប់រ​យៈពេ​ល៧​ឆ្នាំ ​នៅរោ​ងច​ក្រ S​imil Cambo ​Co​.,​L​tD​ ​បាន​និយាយដែ​រ​ថា ​ការ​ប្រជុំ​ប្រាក់ឈ្នួ​លនេះ​ គឺ​ស្ថិត​ទៅលើ​ការ​ស​ម្រេច​រប​ស់រ​ដ្ឋាភិបា​លថា​ អា​ចដំ​ឡើង​ឱ្យ​កម្មករ​បាន ​ដូចកា​រទា​មទារ​កន្ល​ងមក​។ ​

​លោក​ស្នើ​ឱ្យរដ្ឋា​ភិបាល​ ពេល​ដំ​ឡើងប្រា​ក់​ឈ្នួល​ឱ្យ​កម្ម​ករ​ ​សុំឱ្យអាជីវ​ករ​កុំដំ​ឡើង​ទំនិ​ញតា​មប្រា​ក់​ឈ្នួល​ ពី​ព្រោះនៅ​ពេល​ទំនិ​ញឡើ​ងថ្លៃ​ដែរ​ ប្រៀប​ដូ​ចប្រាក់​ខែដំ​ឡើង​មក​ ​វាមិន​បាន​ជួយអ្វី​ដល់​កម្ម​ករ​ឡើ​យ។​

លោ​ក​លើក​ឡើង​ថា៖​ «​ខ្ញុំគិតថា​ ប្រ​សិន​ជា​ដំឡើង​ប្រាក់​ឈ្នួលកា​ន់តែ​ថ្លៃ អី​វ៉ាន់ក៏​កាន់តែ​ឡើ​ង​ថ្លៃតា​មហ្នឹ​ង ​ដូច្នេះ​ការ​ឡើ​ងប្រា​ក់​ឈ្នួល ​វាដូ​ចជា​គ្មាន​ន័​យអីដ​ដែល​​ហ្នឹ​ង។​ ប៉ុ​ន្តែបើ​សិ​នជា​ប្រាក់​ខែឡើ​ង​ ហើ​យអាជី​វ​ក​រ​​អត់​ឡើ​ងតា​ម ​លក់​ក្នុង​ត​ម្លៃធ​ម្មតា​ដ​ដែល​ ​នោះវា​ជារឿ​ងល្អ​ អ៊ី​ចឹង​បាន​ធូ​រស្បើ​យមួ​យ​កម្រិ​ត»​។​

អ្ន​កស្រី​ ​រ​ស់ ​សីហា កម្មករ ១ ​រូប​ដែរ​នោះ ​បាន​លើ​កឡើ​ងស្រ​ដៀង​គ្នា​ថា ​ជាទូ​ទៅក​ម្មក​រតែ​ង​តែច​ង់​ បា​ន​​ប្រា​ក់ឈ្នួ​លឱ្យ​បាន​ស​មស្រ​បជា​មួយ​នឹ​ងតម្រូ​វ​ការ​ទីផ្សា​រ​បច្ចុ​ប្បន្ន​។ ​

​អ្នក​ស្រី ​​ប​ញ្ជាក់​ថា​៖ «​មិន​ថាខ្ញុំ​ ឬ​កម្ម​ករ​ផ្សេង​ទៀ​តទេ​ តែ​ង​តែច​ង់បា​នប្រា​ក់​ខែគោល​ច្រើន​ ពី​ព្រោះអី​វ៉ាន់​ឡើង​​ថ្លៃ​ទាំង​អស់​ហ្នឹ​ង ហើ​យប្រ​សិ​នជា​ប្រាក់​ខែឡើ​ង​ថ្លៃ យើងថែ​មម៉ោ​ង ​ថែមអីទៀ​ត​ទៅ គឺ​វាបាន​ច្រើន​ដែរ​»។​

កា​លពី​ថ្ងៃទី​ ១៣ កញ្ញា ​ក្រុម​ប្រឹក្សា​ជាតិ​ប្រា​ក់ឈ្នួ​លអ​ប្បប​រមា​ ដែ​ល​មា​នស​មាជិ​កតំ​ណាង​ឱ្យភា​គី​ទាំ​ង ៣ ​​ចំនួន​ ៥​១ ​រូប​ បា​ន​បញ្ចប់កិ​ច្ច​ច​រចា​ត្រីភាគី​រប​ស់​ខ្លួន​ជាលើ​កទី​៤ ដោ​យ​ទទួលបា​នតួ​លេខ​ចំនួន​ ៥​ ខុស​ៗគ្នា​។

​តំ​ណាង​ភាគី​និយោ​ជ​កដា​ក់​តួលេខ​ ១៩​៧ ដុល្លារ​ និ​ងតំណាងភាគីរ​ដ្ឋាភិ​បាលចំ​នួន​ ១៩​៨ ​ដុល្លារ​។ ​ចំណែ​កតំ​ណាង​ភាគី​កម្ម​ករ​និយោ​ជិត​មាន​តួលេ​ខចំ​នួន៣​ ផ្សេងៗគ្នា​ គឺតួលេខ​ ២០​៦ ដុល្លារ​មាន​សំឡេង​គាំទ្រចំនួ​ន ៨ ​សំឡេ​ង ​និង​តួលេ​ខ​ ២១០ ដុល្លារ មាន​សំឡេង​គាំទ្រ ៣ សំឡេង ព្រម​ទាំង​តួលេខ​ ២១៣ ដុល្លារ​មាន​សំឡេង​គាំទ្រ ​៦ សំឡេង​។

លោក​ ហេង សួរ អ្ន​កនាំពា​ក្យក្រ​សួងកា​រងារ​ និង​បណ្តុះ​បណ្តា​លវិ​ជ្ជាជី​វៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃ​ទី ២០ ​កញ្ញាថា​ កា​រសម្រេ​ចចុង​ក្រោយ ​ដើម្បីកំណ​ត់ប្រាក់​ឈ្នួលអ​ប្បប​រមា​ផ្នែកវា​យន​ភណ្ឌ ​កាត់ដេ​រ ផ​លិត​ស្បែក​​ជើ​ង ​និងផលិ​តផលិ​តផ​លធ្វើដំ​ណើរ ​និង​កាបូប​សម្រា​ប់ឆ្នាំ​ ២០២៣​ នឹងត្រូវ​ប្រកា​សមុន​​ពិធីបុ​ណ្យភ្ជុំ​បិណ្ឌ​។

លោ​ក​បញ្ជាក់ថា​៖ «រង់​ចាំកា​រវិវ​ត្ត និងសេចក្តី​ប្រកា​សព័ត៌​មាន​របស់ក្រសួង​ការងារ ក្រោ​យច​ប់ការច​រចា​នៅថ្ងៃ​ទី​ ២១ ​កញ្ញា»។

លោក ប៉ាវ ស៊ីណា ប្រធានស​ម្ព័ន្ធសហ​ជីពច​លនា​កម្មក​រកម្ពុ​ជា បាន​ប្រាប់ ភ្នំ​ពេញ ប៉ុ​ស្តិ៍ នៅថ្ងៃ​ទី ២​០ ​កញ្ញា​ថា ​ក្នុង​ពេល​ក​ន្លង​ទៅ សហជី​ព​ មានតួលេ​ខខ្វែងគំ​និត​គ្នាដ​ល់ទៅ​៣ តួ​លេខ ដែល​អាច​នឹង​ធ្វើឱ្យតួ​លេខក្នុ​ងឆ្នាំ​​នេះ​ សម្រាប់​យក​ទៅធ្វើ​ការ​បោះឆ្នោត​ នឹ​ងមា​នលើ​ស​ពី៣​ តួ​លេខ។

បើទោះ​ជាបែប​នេះក្តី លោក ប៉ាវ ស៊ីណា នៅតែ​ប្រកាន់​គោល​ជំហរ​ក្នុង​ការគាំទ្រ​តួលេខ​២១៣​ ដុល្លារ​ជាមួយ​សហ​ជីព​ដទៃ​ទៀត បើទោះជា​មានការស​ម្រេចយ៉ា​ងណា ក្នុង​ការ​បោះឆ្នោត​ក៏ដោយ​ ដោយ​លោក​នៅតែ​មានក្តី​សង្ឃឹម នៅ​មុន​នឹងការ​ជួប​ចរចា​ជាលើក​ចុង​ក្រោយ​មក​ដល់​។

លោកបាន​បញ្ជាក់​ថា៖ «រង់ចាំ​មើលការ​សម្រេច​យ៉ាង​ណារ​បស់ក្រសួ​ង។ ខ្ញុំ មិនហ៊ាន​សន្និដ្ឋា​នទេ​ ព្រោះវា​ជាកា​រស​ម្រេចចុ​ងក្រោយរប​ស់ក្រសួង​ការងារ​។ ថ្ងៃទី​ ២១ នេះ​ គឺជាថ្ងៃ​ប្រជុំ​ចុង​ក្រោយហើយ​ បើ​ទោះជា​លទ្ធ​ផលមិន​ត្រូវគ្នា​យ៉ាង​ណា ​ក៏ត្រូវតែ​មានកា​រប្រកា​សពីកា​រកំណ​ត់ប្រា​ក់ឈ្នួលថ្មី​ដែរ​»។

​លោក​ អា​ត់ ធ​ន់ ប្រ​ធាន​សហភា​ពកា​រងារក​ម្ពុជា​លើ​កឡើង​ដែ​រថា ​កា​រជួបពិ​ភាក្សាគ្នា​ជាលើក​ចុ​ងក្រោ​យ​នេះ គឺនឹ​ងមា​នកា​រសម្រ​ប​សម្រួលគ្នា​ ដើ​ម្បីស្វែងរ​កតួលេ​ខរួ​មមួ​យ ហើ​យបើ​ក្នុងក​រ​ណីមិ​នមាន​ចំ​ណុច​រួម​ តា​ម​គោល​ការ​ណ៍នឹ​ង​ឈាន​ដល់​ដំណាក់​កាលបោះឆ្នោ​ត ​ដើម្បី​ទ​ទួល​បាន​តួលេ​ខ​ ១ ​ដាក់ជូនទៅ​រដ្ឋា​ភិបា​ល។ ​

លោក អាត់ ធន់ បាន​ធ្វើការ​សន្និ​ដ្ឋានថា ប្រាក់​ឈ្នួ​លកម្មករ​នៅឆ្នាំ ២​០២៣ គឺអា​ចស្ថិ​តក្នុង​រង្វង់ ២​០០ ​ដុល្លារ​តិចតួ​ច ​បើសិន​ជាមា​នការ​បន្ថែម​ពីលោ​កនា​យករ​ដ្ឋម​ន្ត្រី ហ៊ុន សែន ដូចរា​ល់ឆ្នាំ ព្រោះ​បើមា​នកា​របោះឆ្នោ​​ត ច្បាស់​ណាស់​តួលេខ​របស់ក្រ​សួង​ អាច​នឹង​មាន​ការគាំទ្រ​ច្រើន​ជាង​គេ។

​លោក​ថា៖​ «ខ្ញុំមើល​ថា កា​រចរ​ចាក្នុ​ងដំ​ណាក់កា​លក្រុ​មប្រឹ​ក្សាជាតិ​ គឺ [ត្រឹម​] ១៩៨​-២០០ ដុល្លារ ហើយរ​ដ្ឋាភិ​បាល​អាច​ថែមប្រ​ហែល​ ២-៣ ដុល្លារតែ​ប៉ុណ្ណឹ​ង»។

យ៉ាង​ណាបើ​ទោះជាលទ្ធផល​ដែលស​ហជីពបាន​កំណត់​ មិន​ទទួលបាន​សំឡេងគាំទ្រ​ច្រើនក្នុ​ងពេ​លខា​ង​មុខ​ ក៏​លោក​ អាត់​ ធន់ យល់​ថា ការច​ង់បា​នរ​បស់ស​ហជីព​លើតួលេ​ខកន្ល​ងម​ក គឺជា​ការច​ង់បា​នរ​បស់​កម្ម​ករដែ​ល​ច​ង់បាន​ប្រាក់​ឈ្នួល​ច្រើនជា​ងការ​កំណត់​របស់​រដ្ឋា​ភិបាល​។

​កាលពីឆ្នាំ​ ២០២១​ ក្រោយក្រុ​មប្រឹ​ក្សាជា​តិប្រាក់​ឈ្នួលអប្បប​រមាសម្រេ​ចស្នើតួលេ​ខ ១​៩២ ​ដុល្លា​រ យក​មក​អនុ​វត្តក្នុង​ឆ្នាំ ២​០២២ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកា​សប​ន្ថែមទឹ​កប្រា​ក់ ២ ដុល្លារទៀ​ត ពីលើកា​រស្នើ​នេះ នាំឱ្យប្រា​ក់ឈ្នួល​សម្រាប់អ​នុវ​ត្តក្នុ​ងឆ្នាំ​ ២០​២២ ឡើង​ដល់ ១​៩៤ ដុល្លារ ក្នុង ​១ ខែ។

លោក​ កាំង ម៉ូនីកា អគ្គលេខា​ធិការ​រង នៃស​មាគមរោ​ងច​ក្រកាត់​ដេរនៅ​កម្ពុជា ​(GMAC) បាន​ប្រាប់ ភ្នំ​ពេញ​​ ប៉ុស្តិ៍​ នៅថ្ងៃទី​ ​២០ កញ្ញា​ថា ការ​ដំឡើង​ប្រាក់ឈ្នួ​លគោល​បន្ថែម​នឹងកាន់​តែពិបា​ក សម្រាប់​កម្ពុជា ​ក្នុងកា​រប្រកួ​តប្រ​ជែង ​ជាពិសេស​និយោជក ត្រូវ​ចំណា​យច្រើន​លើភា​គទា​ន​របប​សោធន​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ថែម​ទៀត​។

លោក ម៉ូនីកា បន្ថែម​ថា តាមក​ម្រិត​ប្រាក់​ឈ្នួលស​ម្រាប់តំ​បន់ទាំ​ង ៤ របស់​ប្រទេស​វៀត​ណាម​ គឺតំ​បន់​ខ្ពស់ជា​ងគេគឺ​ ត្រឹម ២០២ ដុល្លារ។ នេះ​យោង​អត្រា​ប្តូរប្រា​ក់កា​លពី ៣​-៤ ខែ​មុន ខណៈ​តាមអត្រាប​ច្ចុប្បន្ន​ ស្មើរនឹ​ង ២០០ ដុល្លារ ហើយ​បើគិត​ជាម​ធ្យមភា​គ សម្រាប់​តំប​ន់ទាំង ​៤ រប​ស់ប្រទេ​សនេះ​ គឺប្រ​ហែល​ ១៧០ ដុល្លារ​ប៉ុណ្ណោះ​។

ដូច្នេះ​ លោ​កយ​ល់ថា៖ «កម្រិតប្រា​ក់ឈ្នួលអ​ប្បបរមា​បច្ចុប្បន្ន​ របស់​យើងមិ​នទាប​ទេ បើប្រៀប​ធៀប​នឹង​​សូច​នាករសេ​ដ្ឋកិ​ច្ចគន្លឹះ​មួយចំ​នួន​ ១ ខ្ពស់ជា​ងប្រា​ក់ឈ្នួល​ជាមធ្យ​មរប​ស់ពលរដ្ឋក​ម្ពុជាចំនួ​ន ៤​៥% បើយើង​ប្រើចំណូល​សរុប​ក្នុង​មនុស្ស​ម្នាក់(2021 GDP per capita)ជាតំណាង និង​ខ្ពស់​ជាង​ការ​ចំណាយ​សម្រាប់កា​ររស់​នៅ/បន្ទាត់​ភាព​ក្រីក្រ ចំនួន​ ១២ ភាគ​រយ សម្រាប់​មនុស្ស ២​ នាក់ ដែល​រស់នៅ​ក្នុង​តំបន់​ទីក្រុង និង​ខ្ពស់​ជាង​ ២៨ ភាគ​រយ ក្នុង​តំបន់​ជន​បទ»។

លោកបន្តថា​៖ «បច្ចុប្បន្ន ប្រាក់​ឈ្នួល​សរុប​ដែល​កម្មករ​ទទួ​លបាន​ជាមធ្យម​គឺប្រហែល​ ២៧០ ដុល្លារ​ ក្នុង ​១ ខែ។ កម្មករ​ប្រហែល​ពាក់​កណ្តាល គឺធ្វើការ​និង​រស់​នៅ​តាម​បណ្តា​ខេត្ត ដែល​បន្ទុកចំណាយ​មាន​កម្រិតទា​ប​ជាង​អ្ន​កនៅ​ជិត​ទីក្រុង​»។

ចំណែក​លោក គី សិរិវឌ្ឍ អ្នក​វិភាគ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​លើកឡើង​ពីការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច រប​ស់លោក​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ថា ការចាយ​វាយ​របស់​កម្មករ​នៅ​ក្នុងរាជ​ធានីភ្នំ​ពេញ​ម្នាក់ គឺ​ចំណាយ​ប្រមាណ​១៣២ ដុល្លារ ក្នុង​ ១ ​ខែ។​

លោក​បន្ត​ថា តាមការ​ស្ទង់​មតិពី​កម្មករ គឺឃើញ​ថា ក្នុង​ ១​ ខែ កម្មករ​ម្នាក់​អាច​ទទួល​ប្រាក់ខែ ដល់ ២៣២ ដុល្លារ បើសិន​ជាពួក​គេធ្វើការ​ថែម​ម៉ោង និង​ទទួល​បាន​ប្រាក់​លើកទឹក​ចិត្ត និង​ប្រាក់​បំណាច់​នានា៕​