ភ្នំពេញៈ កម្ពុជា​នឹងធ្វើ​ជាម្ចាស់​ផ្ទះ ដឹក​នាំ​កិច្ចប្រ​ជុំឧត្តមមន្ត្រី​បរិស្ថាន​អាស៊ានលើក​ទី៣​៣ នាខែតុ​លា ឆ្នាំ ២​០២២​ ខាង​មុខ ដើម្បី​ពិភាក្សា​លើផែ​នកា​រសកម្ម​ភាពជុំ​វិញបញ្ហា​បរិស្ថា​ន និង​ការប្រែ​ប្រួលអាកាស​ធាតុជា​ពិសេ​ស។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថានបាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​ឧត្តមមន្ត្រី​បរិស្ថាន​អាស៊ាន​ លើកទី​៣៣ ​និងកិច្ច​ប្រជុំ​ពាក់ព័ន្ធ​នេះ នឹង​ប្រព្រឹត្ត​ទៅនៅខេត្ត​សៀម​រាប ចាប់ពី​ថ្ងៃទី​ ០៣ ដល់​ថ្ងៃទី​ ០៧ ខែតុ​លា ដែល​នឹង​មាន​វត្តមាន​ចូល​រួម​ពីថ្នាក់​ដឹក​នាំនៃ​វិស័យ​បរិស្ថាន និង​ធន​ធានធម្មជាតិ​ នៃបណ្តា​ប្រទេស​ក្របខណ្ឌ​អាស៊ាន​ ចិន​ ជប៉ុន កូរ៉េ​ខាង​ត្បូង អាមេ​រិក និង​សហ​ភា​ព​អឺរ៉ុប​។

លោក​ ទិន ពន្លក រដ្ឋលេខា​ធិការ​ក្រសួង​បរិស្ថាន ធ្លាប់​កត់សម្គាល់​លើបញ្ហាប្រែ​ប្រួល​អាកាសធា​តុយ៉ាង​ដូច្នេះ​ថា៖ «ការ​ប្រែប្រួល​អាកាស​ធាតុជា​បញ្ហាច​ម្បង​របស់ពិ​ភពលោក​ទាំង​មូល ខណៈ​ជំ​ងឺកូវី​ដ ​១៩ បាន​បង្កផ​លវិបា​ក ​ដល់ជី​វ​ភាព​រស់​នៅ ​និងកា​រអ​ភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​កម្ពុ​ជានិង​បណ្តា​ប្រទេស​លើសកល​លោក​។ ​ការ​រួម​បញ្ចូ​លគ្នានៃ​រោ​គរាតត្បា​ត និង​ព្រឹត្តិ​ការ​ណ៍អាកា​សធាតុធ្ង​ន់ធ្ងរ​ ទាម​ទារ​ឱ្យមា​នការរៀ​បចំផែ​នការ​មាគ៌ា អភិវ​ឌ្ឍន៍​ដែ​ល​មាន​ភាព​ធន់នឹង​កាត់​បន្ថយ​ផល​ប៉ះពា​ល់ពីបញ្ហាទាំ​ងនេះ​»។

លោក​បន្ថែ​មថា​ ថ្វីដ្បិត​តែប្រទេសក​ម្ពុជា បាន​រួមចំណែក​តិចតួ​ចក្នុ​ងការ​បញ្ចេញឧ​ស្ម័នផ្ទះក​ញ្ចក់ក៏​ដោយ ​តែក​ម្ពុជា​បាន​ចូល​រួមចំណែ​កយ៉ា​ងស​កម្មក្នុង​ការកា​ត់ប​ន្ថយកា​របញ្ចេញ​ឧស្ម័នក្នុង​ពិភពលោ​ក និងកា​ត់បន្ថយ​ការប្រែ​ប្រួល​​អាកា​សធា​តុស្របតា​មធ​នធា​ន និង​សមត្ថ​ភាព​របស់​ខ្លួន​។

ជុំវិ​ញ​បញ្ហានេះ​ដែរលោ​ក ហេង គីម​ហុង ប្រធាន​ផ្នែកកម្មវិធី និងត​ស៊ូមតិ នៃស​មាគម​បណ្ដាញ​យុវ​ជន​កម្ពុជា ​(CYN) យល់​ឃើញ​ថា បណ្តា​មេដឹក​នាំរដ្ឋជា​សមាជិក​អាស៊ាន គួរ​ពន្លឿន​ការ​ដោះស្រាយ​ និង​គិត​គូរ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ។ លោក​សង្ក​ត់ធ្ង​​ន់ថា តំ​បន់អា​ស៊ាន គឺអាច​រងឥទ្ធិពល​អាក្រក់ពី​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ​ និងផល​ប៉ះពា​ល់​ផ្នែក​បរិស្ថាន តួយ៉ាង​ការ​កើន​ឡើង​នូវ​សីតុណ្ហភាព​ខ្ពស់​ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ជីវភាព​ប្រចាំ​ថ្ងៃ ភ្លើង​ឆេះ​ព្រៃ រលក​យក្ស​ស៊ូណា​មិ ដែល​មាន​ទំនាក់​ទំនង​នឹង​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ។

លោក ហេង គីមហុង​ បញ្ជាក់​៖«​កន្លង​មក បណ្តារដ្ឋជា​សមាជិក​អាស៊ាន មិន​បាន​គិតគូរ​ច្រើន​ជុំវិញ​បញ្ហា បម្រែ​បម្រួល​អាកាស​ធាតុ​នោះ​ទេ។ ខ្ញុំលើក​ឡើង​ពីករណី​សាង​សង់​ទំនប់​វារីអគ្គីស​នីក្នុង​ប្រទេស​ឡាវ ការ​ទាញ​យក​ថាមពល​ធ្យូង​ថ្ម​ក្នុង​ប្រទេស​កម្ពុជា សកម្មភាព​ឧស្សា​ហកម្ម​របស់​បណ្តាប្រ​ទេស ដែល​មាន​ឧស្សាហ​កម្ម ជឿន​លឿន​ក្នុង​តំបន់ ការ​ទាញយ​ករ៉ែដ៏​សន្ធឹកស​ន្ធាប់​របស់​ប្រ៊ុយ​ណេ ព្រមទាំ​ងកា​រកាប់​បំផ្លាញ​ព្រៃឈើ ​ជាដើម​ សុទ្ធ​តែជា​ស​កម្មភា​ពគំរា​មកំហែង​ដ​ល់វិ​បត្តិនៃ​ការ​ប្រែប្រួ​លអាកា​សធា​តុ»​។

​លោក​ហេង គីម​ហុង​បាន​អំពា​វដ​ល់បណ្តា​​មេដឹ​កនាំ​នៃសមា​ជិក​អាស៊ា​នពន្លឿ​ន​គោល​នយោ​បាយ​ស្តីពី​អព្យា​ក្រឹ​តភា​ពកា​បូន​ឱ្យបា​នឆា​ប់ ​កាត់ប​ន្ថ​យការ​ទាញ​យក​ថាមព​លពី​ធ្យូង​ថ្ម ​ដោយ​ប្រើប្រា​ស់ថា​ម​ពលព​ន្លឺព្រះ​អាទិ​ត្យ ​ជំនួ​ស​វិញ​ ដែល​នឹ​ងអាចជួ​យកា​ត់ប​ន្ថយ​ការ​កើន​ឡើង​នូវ​​កម្តៅផែ​នដី​ និ​ងការ​ប្រែប្រួ​លអា​កាសធា​តុជា​សក​ល។

គួរ​រំឭក​ថា កាលពីថ្ងៃ​ទី០៣ ខែ​សីហា នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​កិច្ច​ប្រជុំរដ្ឋ​មន្រ្តី​ការ​បទេស​អា​ស៊ាន លើក​ទី​៥៥ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់ ប្រមុខ​ការ​ទូត​អាស៊ាន បាន​ស្វាគមន៍​ចំពោះការ​អនុម័ត​កិច្ច​ព្រម​ព្រៀង​​អាកាស​ធាតុ នៅ​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុ COP 26 នៅ​ទីក្រុង Glasgow នាប្រទេស​អង់​គ្លេស ហើយ​ប្រមុ​ខការ​ទូត​អាស៊ាន ក៏បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​អនុ​សញ្ញា​ក្របខ័ណ្ឌ​អង្គការ​សហ​ប្រជាជាតិ​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុ (UNFCCC) ផង​ដែរ​។

កាល​ពីឆ្នាំ ​២០២០​ កម្ពុជា​ជាប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស ៧​២ ដែល​បាន​ដាក់​របាយ​ការណ៍​បច្ចុប្បន្ន​ភាព នៃ​ការ​ចូល​រួមចំណែ​ករបស់​ខ្លួន ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្ដីពីការ​ប្រែប្រួល​អាកាស​ធាតុ (​NDC) ទៅ​លេខា​ធិការ​ដ្ឋាន UNFCCC មុន​ពេល​កំណត់ និង​នៅឆ្នាំ ​២០២១ កម្ពុជា​បាន​ដាក់ជូន​នូវ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​រយៈពេ​លវែង ប្រកប​ដោយ​អព្យាក្រឹត​កាបូន យុទ្ធសាស្រ្តអ​ភិវឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អព្យា​ក្រឹត​កាបូន​ឬ​ «Cambodia’s Long Term Strategy for Carbon Neutrality (LTS4CN)» ជាមួយ​គោល​ដៅ​លើការ​បញ្ចេញ​ឧស្ម័ន​ស្មើសូន្យ​នៅត្រឹម​ឆ្នាំ ​២០​៥០៕