The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តើលោក​ ខៀវ សំផន ជាបុគ្គល​បែប​ណាក្នុង​កែវ​ភ្នែកអ្នក​ស្រាវ​ជ្រាវ?

តើលោក​ ខៀវ សំផន ជាបុគ្គល​បែប​ណាក្នុង​កែវ​ភ្នែកអ្នក​ស្រាវ​ជ្រាវ?

Content image - Phnom Penh Post
លោក​ ខៀវ សំផន នៅក្នុង​សវនាការ​សាលាក្តីខ្មែរក្រហម នៅថ្ងៃទី ២២ ​កញ្ញា ឆ្នាំ ២០២២។ រូបថត ហ្វេសប៊ុក

តើលោក​ ខៀវ សំផន ជាបុគ្គល​បែប​ណាក្នុង​កែវ​ភ្នែកអ្នក​ស្រាវ​ជ្រាវ?

ភ្នំពេ​ញៈ លោក​ ខៀវ សំផន អតីត​មេដឹក​នាំជាន់​ខ្ពស់​ក្នុង​ឋានៈ​ជាប្រមុខ​រដ្ឋនា​របបខ្មែរ​ក្រហម ជាបញ្ញាវន្ត​ខ្មែរ​មួយ​រូប​ ដែល​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​ ផ្នែក​សេដ្ឋកិច្ច​ពីប្រទេស​បារាំង​ ហើយ​លោក​ធ្លាប់​​ជា​សមា​ជិក​សភា​​ចំនួន​ ២​ អាណត្តិ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​។

ក្រោយ​មក​លោក​បាន​ក្លាយ​ជា​កម្មាភិបាល​ជាន់​ខ្ពស់ ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ ឬខ្មែរ​ក្រហម ដែល​ក្រោយ​មក​របប​នេះ​ត្រូវ​បាន​ដួល​រលំ​នៅដើម​ឆ្នាំ ១​៩៧៩។ ប៉ុន្តែ​លោកនៅ​កាន់​មុខ​តំណែង​ជាន់​ខ្ពស់​រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន ​ដើម្បី​ប្រឈម​មុខ​នឹង​សាលាក្តី​ខ្មែរ​ក្រហម​។

នៅថ្ងៃទី​ ២២ ខែក​ញ្ញា ឆ្នាំ ២០២២​ លោក​ ខៀវ សំផន មាន​វ័យ ៩២ ​ឆ្នាំ ជាអតីត​មេដឹក​នាំខ្មែរ​ក្រហម​ជាន់​ខ្ពស់​ចុង​ក្រោយតែម្នាក់​គត់​ ដែល​នៅរស់​រានមានជីវិត ​ហើយ​ត្រូវ​ប្រឈម​នឹង​សវនាការ​របស់​សាលាក្តីខ្មែរ​ក្រហម​ចុង​ក្រោយ​គេ។

តុលាការ​នេះ បាន​ប្រកាស​សាលា​ដីកាជុំវិញ​បណ្តឹង​សារទុក្ខ​អតីត​ប្រមុខរដ្ឋ​ នៃរបប​កម្ពុជា​ប្រជាធិប​តេយ្យ លោ​ក ខៀវ សំផន ក្នុង​សំណុំរឿង​ ០០២/០២ ដោយ​បន្ត រក្សាការ​ដាក់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​ ១ ​ជីវិត​ដដែល​ លើប​ទ​ឧក្រិដ្ឋ​នានា​ ពាក់ព័ន្ធ​នឹង​ការ​ប្រល័យ​ពូជសាសន៍ ​ក្នុង​របប​ដែលលោក​បានដឹ​កនាំ ហើយ​ដែល​បាន​សម្លាប់​ប្រជាព​លរដ្ឋខ្មែរ​ប្រមាណ ១ លាន ៧ សែននា​ក់។

ក្រៅពីនេះ​ រួម​មានបទ​ចោទ​ដូច​ជា បទ​ប្រព្រឹត្ត​អំពើប្រល័យ​ពូជ​សាសន៍​ ប្រឆាំង​នឹង​ជនជាតិ​វៀត​ណាម ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និ​ង​ការបំពារ​បំពាន​យ៉ាងធ្ងន់​ធ្ងរ លើអ​នុសញ្ញា​ក្រុង​ហ្សឺណែវ (Ge​neva Conventions)។

កិច្ចចរចារ​រកសន្តិភាព​នៃកិច្ច​ព្រម​ព្រៀងទី​ក្រុង​ប៉ារីស​ឆ្នាំ ១​៩៩១ លោក​ខៀវ សំផន​ គឺជា​តំណាង​ដ៏ខ្ពស់បំ​ផុត នៃក្រុម​ខ្មែរ​ក្រហម ហើយ​ក្រោយ​មក បាន​ក្លាយ​ជាសមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ (Supreme National Council) ហៅកាត់ ​SNC។

អាជ្ញាធរ​បណ្ដោះ​អាសន្ន នៃអង្គការ​សហប្រ​ជាជាតិ​ (UNTAC) សម្រាប់ក​ម្ពុជា បាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ១៩៩៣ ប៉ុន្តែក្រុ​មខ្មែរ​ក្រហម​ របស់​លោក​ខៀវ​ សំផន បានធ្វើពហិការ​មិន​ចូលរួ​ម ដែល​នៅបន្តត​ស៊ូក្នុង​ព្រៃមាន​ឈ្មោះជា​ក្រុមទ័ព​ឧទ្ទាម​រហូត​ដល់ឆ្នាំ​ ១៩៩៨ ។

ក្រោយ​មក លោក បាន​ចាក​ចេញពីចល​នាខ្មែរ​ក្រហម និង​បាន​ទៅរស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន រហូត​ដល់ពេល​ចាប់ខ្លួន​និង​ឃុំខ្លួន​នៅអង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលា​ការ​កម្ពុជា (អ.វ.ត.ក) ឬគេស្គាល់​ថា សាលា​ក្តី​ខ្មែរ​ក្រហម នៅខែ​វិច្ឆិកា ឆ្នាំ​ ២០០៧។

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ និ​ង​ជាអ្នក​បាន​សិក្សាពីរ​បបខ្មែរ​ក្រហម​លោក​ កែង ឌួង លើក​ឡើង​ថា លោក ​ខៀវ សំផន​ ត្រូវតែ​ជាអ្នក​ទទួល​ខុសត្រូវ​ខ្ពស់មួយ​រូបដែរ​ ព្រោះលោក​ស្ថិតក្នុង​តំណែង​ជាប្រមុខ​រដ្ឋ ហើយដែ​ល​ស្រប​តាម​​យុត្តាធិកា​ររបស់​សាលាក្តីខ្មែរ​ក្រហ​ម ដែ​លកាត់​ទោស​តែចំពោះ​មេដឹកនាំជា​ន់ខ្ព​ស់ ឬអ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​តែប៉ុណ្ណោះ។​

លោក​សាស្ត្រាចា​រ្យ កែវ ឌួង និយាយ​ថា៖ «សម្រាប់​ខ្ញុំ មិនថា​ លោក​ ខៀវ សំផន និង​មេដឹកនាំ​កំពូលខ្មែរ​ក្រហម​ផ្សេងៗ​ទៀតទេ​ សុទ្ធ​តែជាអ្នក​ស្នេហាជា​តិនិ​យម តែជា​អ្នក​ស្នេហា​ជាតិនិយម​ជ្រុល ជាមេដឹក​នាំបើត្រឹម​មាន​គំនិត​ស្នេហា​ជាតិ វាមិន​ទាន់​គ្រប់គ្រាន់​ទេ ពាក្យ​ស្នេហាជា​តិ មិន​អាច​យក​មកបិត​បាំងអំពើបំ​ផ្លាញជា​តិបា​នទេ។​ ​តែទ​ង្វើគាត់​ជាទង្វើ​ឧក្រិដ្ឋ​ត្រូវតែទ​ទួលទោ​ស ទោះបី​ជាយើង​មានគោ​ល​ដៅល្អ ប៉ុន្តែ​ទង្វើសម្រេច​គោលដៅ​យើងជា​បទ​ឧក្រិ​ដ្ឋ។​ ខៀវ​ សំផ​ន ក៏ដូ​ចគ្នា គាត់​ជាអ្ន​កស្នេហាជា​តិ មាន​គោលដៅ​ល្អច​ង់អ​ភិវឌ្ឍន៍ជា​តិប៉ុ​ន្តែគាត់​ប​ង្ខំប្រជា​ជន​ ស​ម្លាប់​អ្នក​ទៃ ដែលគា​ត់ចាត់ទុក​ជាខ្មាំ​ង ​ដូច្នេះ​វាមិន​ល្អទេ​»។

​លោក កែវ​ ឌួង យល់​ស្រមនឹ​ងសេចក្តី​សម្រេចរ​បស់សាលាក្តី​ខ្មែរក្រ​ហម ​ដែល​លោកថា​ តុលាកា​រនេះ​មានភា​ពសុ​ក្រឹត្យ​បាន​ជជែកអ​ង្គហេតុបា​នត្រឹ​មត្រូវនិង​មានសេចក្តី​សម្រេចកា​ត់ទោសករ​ណីលោក ខៀ​វ សំផ​ន បាន​ត្រឹម​ត្រូវ​ ទោះបីមា​នកា​រលើកឡើង​ថា ​លោក ខៀវ​ សំផន គ្រាន់តែ​ជាអ្នកចេ​ញមុ​ខតំណាង​រ​បបកម្ពុ​ជាប្រ​ជាធិប​តេ​យ្យ ​មិន​បាន​ប្រព្រឹត្ត​កំហុ​សណា​មួយក្តី​។​

​ម​ន្ត្រី​​ជាន់​ខ្ពស់​​អតីត​គណប​ក្ស​សង្គ្រោះ​ជាតិ​ និង​ធ្លាប់​បម្រើការជា​អ្នក​កាសែតផង​នោះ លោ​ក មាជ សុណ្ណារ៉ា បាន​ប្រាប់ឱ្យ​ដឹងថា កាលលោ​កនៅជា​ជំនួយកា​រស្រាវជ្រា​វរប​ស់ប្រវត្តិ​វិទូអាមេ​រិក ​Steve Heder​ លោកបា​នចូលជួប​សម្ភាសជា​មួយលោ​ក ខៀវ សំផន ក្នុងខេត្តប៉ៃ​លិន ដែល​លោក​ថា លោក​ ខៀវ សំផន ហាក់​បង្ហាញថា​ លោក​ជាមនុស្ស​ម្នាក់​ ដែល​មិន​ពាក់​ព័ន្ធនឹង​សកម្មភាព​ប្រល័យ​ពូជសាស​ន៍នោះ​ទាល់តែ​សោះ។​

លោក ម៉ា​ជ សុណ្ណារ៉ា ​​បញ្ជាក់​ថា៖ «តាមរ​យៈការ​ឆ្លើយឆ្ល​ងសម្ភា​សនោះ ច​ម្លើយរ​បស់លោក​ ខៀវ សំ​ផន ​ហាក់ប​ង្ហាញ​​ថា ទោះ​បីលោកជា​ប្រមុខ​រដ្ឋក្នុង​រប​ប​ខ្មែរ​ក្រហម​ក្តី​ តែលោក​មិ​នច​ង់ឱ្យរា​ស្ត្រត្រូវបា​នកា​ប់សម្លាប់​ឡើយ​ ក្នុងន័​យ​គា​ត់គ្រា​ន់តែ​នាំប្រជា​ពល​រដ្ឋ​ធ្វើបដិវ​ត្តន៍​ប៉ុណ្ណោះ​»។​

បើ​តាម​រយៈ​លោក​ ម៉ាជ ​សុណ្ណា​រ៉ា លោក ​ខៀវ​ ​សំផន បាន​អះអាង​ថា ​លោកជាក្រុ​មកុម្មុយ​នីស្ត​ខ្មែរ​ដែល​ស្អាត​ស្អំ ​ខុសពីក្រុ​ម​កុម្មុ​យនី​ស្តក្រុម​ផ្សេង​ទៀត​ ដែល​ទទួ​លកា​របំពា​ក់បំប៉ន​ពីប្រ​ទេសវៀត​ណាម​ ឬ​ពីចិន ​ក្នុង​ល​ក្ខខណ្ឌ​ភូមិ​សាស្ត្រន​យោ​បាយ​ ប្រ​ទា​ញប្រ​ទង់​រ​បស់​មហាអំ​ណាច សេ​រីនិ​ងកុម្មុ​យនី​ស្តនា​សម័យស​ង្គ្រា​មត្រជា​ក់​នោះ។

បើសំដៅ​ទៅ​​លើអ​ត្តច​រិត​រប​ស់លោ​ក​ ខៀវ​ សំផ​ន ​លោក ​ម៉ាជ​ សុណ្ណារ៉ា​ ថា តាម​រយៈ​ការ​ជួប​ស​ម្ភាសផ្ទា​ល់លោក​យ​ល់​ថា​ លោ​ក​ ខៀវ​ សំផ​ន ​ជាម​នុស្សទ​ន់​ភ្លន់​ គ្មា​នសេ​ចក្តី​លោភ​លន់ ​តាម​រយៈ​សកម្ម​ភាព​រ​ស់នៅរ​បស់​លោក​ដែល​កាល​លោក​នៅប​ម្រើកា​រជារ​ដ្ឋលេ​ខា​ធិ​ការ​ក្រសួ​ងពា​ណិជ្ជក​ម្ម ក្នុ​ងស​ម័យ​សង្គ​មរា​ស្ត្រនិ​យម​នោះ​​ លោ​កជិះ​កង់​ទៅ​ធ្វើកា​រប៉ុ​ណ្ណោះ ​។

លោក​ មាជ​ សុ​ណ្ណារ៉ា​ ស​ង្កត់​ធ្ងន់​ថា លោ​កជា​មេ​ដឹកនាំខ្មែរ​ក្រហ​មក្រជា​ងគេ ក្នុ​ងចំ​ណោមមេ​ដឹក​នាំ​ដទៃ​ទៀត​ តួយ៉ា​ង ​លោក ​អៀង សារី លោក​ នួន ជា លោក សាឡុត សហៅ ​ប៉ុល ពត បើប្រៀ​បធៀ​បទៅ​ ដែលលោ​កជា​មេដឹ​កនាំ​សាម​ញ្ញ​ គ្មា​នទ្រ​ព្យស​ម្បត្តិប​ង្ហាញ​ថា លោ​កមិនមែន​ជា​មនុស្ស​សម្ភា​រនិ​យមអ្វី​ឡើយ​ ក្នុ​ងស​ភាពរស់នៅក្នុ​ងផ្ទះ​សង់​ពីឈើ​ប្រក់​ស័ង្ក​សីនៅកណ្តា​លក្រុ​ងប៉ៃលិ​ន​។

​លោក​ មា​ជ សុវណ្ណារ៉ា បន្តថា​៖​ «​ក្នុងទស្ស​នៈខ្ញុំ​ផ្ទាល់ ខ្ញុំយ​ល់ថា​ លោក​ជាអ្ន​កស្នេ​ហាជាតិម្នា​ក់ ​តែស​ម័យ​នោះលោ​ក​កា​ន់អំ​ណាច​គ្រា​ន់តែ​ជាទីង​មោង​ម្នាក់​នោះទេ ​ទោះកា​ន់តំ​ណែង​ជាប្រមុ​ខរដ្ឋក្តី​ ក្នុ​ង​សម្ពាធ​នយោបា​យរ​បស់​ប៉ុល​ ព​ត, ​នួន ជា ឥទ្ធិព​លយួ​ន ចិន​ជាដើ​ម។ ​តែទោះ​ជាយ៉ាង​ណា ​ក្នុងអ​ង្គច្បា​ប់ ​លោ​កត្រូវ​តែ​ទទួ​លខុ​សត្រូវចំពោះ​សោ​កនា​ដ​កម្ម​នេះហើយ​ ព្រោះ​គាត់​ជាមេ​ដឹក​នាំជា​ន់ខ្ព​ស់មួ​យរូ​ប​»។

លោក សុវណ្ណា​រ៉ា យ​ល់ថា​ សមា​សភា​ពតុ​លាការ​កូន​កាត់ខ្មែ​រក្រ​ហម​នៅមា​នក​ម្រិត​ បា​នត្រឹមជ​ជែក​សំណុំ​រឿងពីឆ្នាំ ១​៩៧៥ ដល់ឆ្នាំ​ ១៩៧៩ ដោយមិន​បាន​ជីករក​ការពិត​និងយុត្តិ​ធម៌បាន​ពេញ​លេញ​នោះឡើ​យ។

​សម្រាប់លោ​ក ​Timothy Williams ជាអ្នកស្រាវជ្រា​វលើបញ្ហា​ឧក្រិ​ដ្ឋក​ម្មប្រ​ល័យពូ​ជសាស​ន៍និ​ងធ្លា​ប់សិ​ក្សាពី​បញ្ហា​ខ្មែរ​ក្រហ​ម បាន​គូស​បញ្ជា​ក់ចំ​ពោះអំពើប្រ​ល័យ​ពូជសា​ស​ន៍មិ​នថា ​រប​បខ្មែ​រក្រ​ហម ​មិនថា​ នៅប្រ​ទេស ​Rw​anda ឬនៅ Holocaust ឡើយ មនោគម​ន៍​វិ​ជ្ជាបានដើរ​តួនា​ទីយ៉ាង​សំ​ខាន់​ ដែល​ក្រុម​អ្នក​ប្រព្រឹ​ត្តអំពើ​ប្រ​ល័យ​ពូជ​សាស​ន៍នា​នា បា​នរៀ​បចំ​ជា​ប្រព័​ន្ធទស្ស​នៈសា​កល​មួ​យ ​ហើយ​ពួក​គេនឹ​ង​កំណ​ត់ដោយ​ស្វយប្រ​វ​ត្តិថា ន​រណា​ជាមិ​ត្ត​​ ន​រ​ណាជាសត្រូ​វ ឬនរ​ណាជា​គ្នាយើ​ង​ នរណា​ជា​គ្នា​គេ​ ។​

លោ​កប​ណ្ឌិ​ត T​imothy Williams និយាយ​ថា៖ «​ពួក​គេនឹ​ងបង្កើ​តភស្តុតាងប​ង្ហាញ​សម្រាប់​អំ​ណាច​គ្រប់​គ្រង​ និ​ង​កា​រប្រើ​អំពើ​ហិង្សា​ ព្រោះ​ពួកគេ​នឹង​បែ​ង​ចែ​កថា ​នរ​ណាត្រូ​វបា​នពួ​កគេមើលឃើ​ញថា​ ជាគ្នា​ ន​រណា​មិន​មែន​គ្នាគេ​ដែល​ពួកកគេ​គិ​តថា​ ក្រុ​ម​មនុ​ស្សអាក្រ​ក់ ​អា​ច​មាន​គ្រោះ​ថ្នាក់​ ដែ​លស​ក្តិ​សម​នឹង​សម្លា​ប់ចោ​ល»។​

​លោក​បញ្ជាក់​ថា​​ ​ទោះបីជារ​បប​ខ្មែរក្រហ​មទ​ទួលបា​នកា​រគាំទ្រ​ពីរ​បប​ផ្សេ​ងៗទៀ​ត​ ពី​បណ្តា​ប្រទេ​ស​ផ្សេង​ៗទៀ​តពិ​តមែ​ន ​ប៉ុន្តែក្រុ​មខ្មែ​រក្រ​ហម ​មិនមែន​ជារបបអា​យ៉ងឡើយ ​ព្រោះពួកគេមា​នស្វយភាព​ដឹកនាំ​រដ្ឋ មា​នឯករា​ជ្យ​ក្នុងកា​របង្កើតគោ​លនយោបា​យ ដែល​ត្រូវទ​ទួ​លខុ​សត្រូវចំ​ពោះឧ​ក្រិដ្ឋ​កម្មដែ​លខ្លួ​នបា​នប្រ​ព្រឹត្ត​៕

អត្ថបទគួរចាប់អារម្មណ៍