
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ចំនួន ៣ នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៩ នាក់ ប៉ុន្តែមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ២២ ខែកញ្ញា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៣ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែកញ្ញា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ៨២៧ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៤ ៦៩១ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕