ភ្នំពេញៈ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ១៩​ប្រភេទ​អូមីក្រុង​ចំនួន​៧នាក់​បន្ថែមទៀត ​ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​៩នាក់ ​ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ។

បើ​យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​ អ្នកឆ្លង​មេរោគ​កូវីដ១៩​ សម្រាប់​ថ្ងៃទី​២៦​ ខែកញ្ញា​ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ១៩​ក្នុង​សហគមន៍​ចំនួន​៧នាក់ ​ដែល​ក្នុងនោះ ​មាន​អ្នកឆ្លង​៦នាក់ ​ជាករណី​ស្នើសុំ​វិញ្ញាបនបត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក ​ថ្ងៃទី២៧ ​ខែកញ្ញា ​ឆ្នាំ២០២២ ​កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ១៩​សរុប​ចំនួន​១៣៧ ៨៥៦នាក់​អ្នកជា​សះស្បើយ​សរុប​ចំនួន​១៣៤ ៧២៤ ​នាក់ ​និង​អ្នកស្លាប់​ចំនួន​៣ ០៥៦​នាក់៕​​​