ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ​​ប្រភេទ​អូមី​ក្រុង​បន្ថែម​ទៀត​ចំនួន ​៩ នាក់​ និង​មាន​អ្នកជា​សះស្បើ​យ​ចំនួន ​១៥ ​នាក់​ ប៉ុន្តែមិន​មាន​ករណី​ស្លាប់​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​​ក្រសួង​សុខាភិ​បាល​ អ្នក​ឆ្លង​មេរោគ​កូវីដ ១​៩​ សម្រាប់​ថ្ងៃទី​ ២៨ ​ខែកញ្ញា​ ​​កម្ពុជា​បា​ន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ​ក្នុង​សហ​គមន៍​ចំនួន ៩​ នាក់ ដែល​ក្នុង​នោះមាន​​អ្នក​ឆ្លង ​៥ នាក់ ជាក​រណី​ស្នើ​សុំ​វិញ្ញា​បន​បត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៩ ​ខែកញ្ញា ឆ្នាំ​ ២០២២ កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ​១៩​ សរុប​ចំនួន​ ១៣៧ ​៨៧០ នាក់​ អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន ​១៣៤ ៧៤៥ នាក់ និង​អ្នក​ស្លាប់​ចំនួន ​៣ ០៥៦ នាក់៕​​​​