ភ្នំពេញៈ លោក អ៊ឹង អៀង រដ្ឋលេខាធិការ​ក្រសួងរ៉ែ​ និង​ថាមពល បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៦៦ នៃ​សន្និសីទ​អន្តរជាតិ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (The 66th IAEA General Conference) ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ២៦ ដល់​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២២ នៅ​ទីក្រុង​វីយែន សាធារណរដ្ឋ​អូទ្រីស។

ក្រសួងរ៉ែ និង​ថាមពល បាន​ឱ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​ថា សន្និសីទ​អន្តរជាតិ​នេះ​ត្រូវបាន​រៀបចំ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ផ្តល់​ជា​វេទិកា​ពិភាក្សា​ដល់​មន្រ្តី​ជាន់​ខ្ពស់​ ដែល​ជា​តំណាង​ពី​បណ្តា​ប្រទេស​សមាជិក និង​មិនមែន​សមាជិក ព្រមទាំង​អង្គការ​តំបន់ និង​អន្តរជាតិ​នានា ពាក់ព័ន្ធ​នឹង​ការងារ​ថាមពល​បរមាណូ សុវត្ថិភាព សន្តិសុខ និង​ការ​ការពារ​សុវត្ថិភាព​នុយក្លេអ៊ែរ​៕