ភ្នំពេញៈ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​មេរោគ​កូ​វីដ​ ១៩ ចំនួន​ ៤​ នាក់​បន្ថែមទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន​ ៤​ នាក់ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អ្នក​ឆ្លង​មេរោគ​កូ​វីដ​ ១៩ សម្រាប់​ថ្ងៃទី​ ៣០ ខែកញ្ញា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូ​វីដ​ ១៩ ក្នុង​សហគមន៍​ចំនួន​ ៤ នាក់​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១ ខែតុលា កម្ពុ​ជាមាន​អត្រា​ឆ្លង​មេរោគ​កូ​វីដ ១៩ សរុប​ចំនួន ១៣៧ ៨៨១ ​នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៤ ៧៥៤ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់​៕​