ភ្នំពេញៈ កម្ពុជា​សម្តែង​ការ​ព្រួយបារម្ភ​ ចំពោះ​ការ​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​ផ្លោង​ដោយ​ប្រទេសកូរ៉េ​ខាង​ជើង​ កាលពីថ្ងៃទី​ ៤ ខែ​តុលា ដែលអា​ចបង្កឱ្យ​មាន​ភាព​តាន​តឹង និង​គំរាម​កំហែង​ដល់​សន្តិភាព និង​ស្ថិរ​ភាព​ក្នុង​តំបន់​។

សេចក្តី​ថ្លែង​ការណ៍របស់​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេសក​ម្ពុ​ជា បញ្ជាក់​នាថ្ងៃទី​ ៤ ខែ​តុលាថា៖​ «ក្រសួង​ការបរទេ​ស និង​សហប្រតិ​បត្តិ​ការអន្តរ​ជាតិ​នៃព្រះរាជា​ណាចក្រ​កម្ពុជា សូម​សម្តែង​ការ​ព្រួយ​បារម្ភ ចំពោះការ​បាញ់​សាក​ល្បងកាំ​ជ្រួចមី​ស៊ីលផ្លោ​ង ដែល​ធ្វើឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមា​និត​ប្រជា​ធិបតេយ្យ​កូរ៉េ ដែល​ជាការ​រំលោភ​មួយ​ទៀត​ លើ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ និង​ដែល​អាច​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង និង​គំរា​មកំហែង​ដល់ស​ន្តិភាព និង​ស្ថិរភាព​ក្នុង​តំប​ន់​»។

ក្រសួង​ការបរទេស​កម្ពុជា​ អំពាវ​នាវ​ដល់​កូរ៉េខាង​ជើង​ អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវរាល់​សេចក្តី​សម្រេច​ចិត្តរបស់ក្រុម​ប្រឹក្សាសន្តិសុខ​អង្គកា​រ​សហ​ប្រជាជា​តិ និងកាតព្វ​កិច្ច​អន្ត​រជាតិ​រប​ស់ខ្លួ​ន។

​ក្រសួង​ការបរទេស​ក៏​អំពាវ​នាវ​ឱ្យភាគីពា​ក់ព័ន្ធ​ទាំងអស់​ រក្សាភាព​អត់ធ្ម​ត់ និង​បង្កើ​ត​បរិយាកា​ស​អំ​ណោយ​ផល​ដល់ការបន្ត​កិច្ចច​រ​ចា ៦ ​ភា​គីឡើ​ងវិ​ញ ​ដែល​អាច​នាំម​កនូវ​ការ​រំសាយ​អា​វុធនុ​យក្លេ​អ៊ែ​រនៃ​ឧបទ្វី​បកូ​រ៉េ ​ដែល​ពេ​ញលេ​ញ ​អា​ចផ្ទៀ​ងផ្ទា​ត់បា​ន ​មិន​អាច​វិល​ត្រ​ឡប់​ថយ​ក្រោយ​ និ​ង​ដោយ​ស​ន្តិវិធី​៕