ភ្នំពេញៈ រាជរដ្ឋាភិបាល​ប្រកាស​បន្តឧ​បត្ថម្ភសាច់​ប្រាក់ជូន​គ្រួសារ​ពលរដ្ឋ​ក្រីក្រ និង​ងាយរង​គ្រោះ ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩​ និង​សម្រេច​រៀប​ចំដាក់​ឱ្យ​ដំណើរ​ការ កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដើម្បី​ឆ្លើយតប​នឹង​សម្ពាធ​អតិផ​រណា។​

រាជរដ្ឋាភិបាល​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នាថ្ងៃទី​ ៥ ខែតុ​លាថា ភាព​មិន​ច្បាស់​លាស់ ដែល​បណ្តាល​មក​ពីការ​រីក​រាល​ដាល​នៃជំងឺ​កូវីដ​១៩​ភាព​តាន​តឹង​ផ្នែក​ភូមិសាស្ត្រនា​នា រួមទាំង​សង្គ្រាមរ​វាងរុស្ស៊ី​ និង​អ៊ុយក្រែ​ន បាន​បណ្តា​លឱ្យមាន​និន្នាកា​រកើ​នឡើង​នៃថ្លៃ​ទំនិ​ញ និង​ម្ហូបអា​ហារលើ​ទីផ្សា​រ ​ដែលប៉ះ​ពាល់​ដល់​ជីវ​ភាពរ​ស់នៅ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​គ្រួសារ​ក្រីក្រ​ និ​ងងា​យរ​ង​គ្រោះ។​

​ឆ្លើយ​តប​នឹង​បរិ​ការ​ណ៍ដ៏​លំបា​ក​នេះ ​និង​ក្នុងស្មា​រតី​ប្រុង​ប្រយ័​ត្ន និ​ងមធ្យ័​តខ្ព​ស់ រា​ជរ​ដ្ឋាភិបាល​បា​នកំណ​ត់អា​ទិភាព​នៃវិ​ធាន​ការ​អន្តរា​គមន៍​ជំនួយ​សង្គម សំដៅ​បន្ត​គាំពារ និង​រក្សា​លំនឹង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុ​ងគ្រួសារ​ក្រីក្រ និង​ងាយ​រ​ង​គ្រោះ ព្រម​ទាំង​គិត​គូរ​បន្ថែម ក្នុង​ការរៀប​ចំ​ផ្តល់ការ​គាំទ្រ​ដល់​ជីវភាព​របស់​គ្រួសារ​គោល​ដៅដែ​ល​ងាយ​រងហា​និភ័យផង​ដែរ​។

សេចក្តី​ប្រកា​សព័ត៌មា​ន​បញ្ជាក់​ថា៖​ «ក្នុង​ន័យ​នេះ រាជ​រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​វិធាន​ការ​អន្តរាគមន៍​ជំនួយ​សង្គម​ [ដោយ]​ បន្ត​អនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ​ក្នុងអំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺកូវីដ​ ១៩ និង​រៀបចំ​ដាក់​ឱ្យដំណើរ​ការកម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយ​រងហា​និភ័យ ដើម្បី​ឆ្លើយតប​នឹង​សម្ពាធ​អតិផ​រណា»​។

រាជ​រដ្ឋាភិបាល​ពន្យល់​ថា ដោយ​មើល​ឃើញ​ពីភាព​ចាំបាច់​ក្នុង​ការប​ន្តជួយ​រក្សាលំ​​នឹងជីវភា​ពរ​ស់នៅ​របស់​ប្រជាព​លរដ្ឋ​ក្រីក្រ និង​ងាយរ​ងគ្រោះ ជាពិ​សេសក្នុ​ងបរិ​បទនៃ​ការទ​ទួលរ​ងនូវផ​លប៉ះ​ពាល់ទ្វេ​ដង ​ពីវិប​ត្តិជំងឺ​កូវីដ​ ១៩​ និ​ង​កា​រកើនឡើ​ងថ្លៃទំ​និញ​ខ្ពស់ ដែល​ផ្តល់​ផលប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ពួ​កគា​ត់ រា​ជរដ្ឋាភិបាល​សម្រេច​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ រហូត​ដល់​ដំណាច់​ឆ្នាំ​ ២០២២ និង​បន្ត​ពិនិត្យ និង​វាយ​តម្លៃស្ថាន​ភាព​នៅរៀង​រាល់​ ៣ ខែម្តង​​។

រាជ​រដ្ឋា​ភិបាល​បញ្ជាក់​ថា ការ​សម្រេច​រៀប​ចំ និង​ដាក់​ឱ្យដំណើរ​ការ «កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិ​ភ័យ ក្នុង​អំឡុង​ពេល​មាន​សម្ពាធ​អតិផរ​ណា» នេះគឺជា​កម្មវិធី​ជំនួយ​សង្គម​ពិសេសមួ​យ មាន​គោល​បំណង​ជួយ​ស្រូប​យក​សម្ពាធ​ពីការ​កើន​ឡើង​ខ្ពស់​នៃអតិផ​រណា​នេះ ក្នុ​ងមួ​យគ្រា​ និងផ្តល់​ជូនគ្រួសារ​ប្រជា​ពលរ​ដ្ឋងាយ​រងហានិ​ភ័យ​នៅទូទាំង​ប្រទេស​កម្ពុជា ដែល​នឹង​ត្រូវបា​នកំណ​ត់អត្តស​ញ្ញាណច្បាស់​លាស់ ​និងត្រឹ​មត្រូ​វ។

​រាជ​រដ្ឋា​ភិបា​ល តាម​រយៈក្រសួ​ងផែន​ការដែល​ជាសេនា​ធិការ​ នឹង​ចាប់ផ្តើ​មកំណត់​អត្តស​ញ្ញាណ​គ្រួសារ​ងាយរ​ង​ហា​និភ័យនៅទូ​ទាំងប្រទេ​សកម្ពុ​ជា។​ ប្រជាព​លរ​ដ្ឋគោល​ដៅ ដែល​មាន​ជីវ​ភាព​ទាប ​និងមា​នភា​ពងាយ​រង​គ្រោះ​ដែលមានល​ក្ខណសម្ប​ត្តិឆ្លើ​យត​បទៅល​ក្ខ​ខណ្ឌវិ​និច្ឆ័យ​ នៃគ្រួ​សារប្រ​ជាពល​រដ្ឋ​ងាយ​រងហា​និភ័​យនៅទូ​ទាំង​ប្រទេស ​នឹង​ទទួ​លបា​នការវា​យតម្លៃ​ តា​មរ​យៈកា​រធ្វើកិ​ច្ចស​ម្ភាស​ន៍​តាម​ទូរស័​ព្ទ និ​ង​តាប្លែ​ត (​Tablet) ដោយអា​ជ្ញាធ​រមូ​លដ្ឋា​ន និ​ងមានការ​គាំទ្រពី​កម្លាំង​ស្ម័គ្រ​ចិត្ត ក្រោម​ការ​ដឹក​នាំ និង​គ្រប់​គ្រង​ដោយ​ក្រសួង​ផែន​ការ​ និ​ងដោយ​​មាន​ការ​សម្រប​សម្រួល​ពីក្រុ​មប្រឹ​ក្សាជាតិ​គាំពា​រស​ង្គម។​

ភាពងា​យរង​គ្រោះនៃគ្រួ​សារ​ប្រជា​ពលរ​ដ្ឋងា​យរ​ងហា​និភ័​យត្រូវ​បាន​កំណត់​ដោយ​ផ្តោត​លើគ្រួ​សារ​ដែល​រស់នៅកៀក​នឹង​បន្ទា​ត់នៃ​ភាព​ក្រី​ក្រ ដោយ​មាន​រួម​បញ្ចូល​នៅក្នុ​ងគ្រួ​សារ​នោះ ​នូវជ​នទាំ​ងឡា​យ ​ដែលជា​ជ​នមា​នពិ​ការ​ភាព,​ កុមា​រ​អាយុ​ក្រោម​ ២ ​ឆ្នាំ, ​ជនចា​ស់ជ​រាមា​នអា​យុចាប់​ពី ៦​០ឆ្នាំ​ឡើង​, ស្ត្រីជា​មេគ្រួសា​រ ​និង​រ​ស់នៅ​ដោយគ្មា​នស្វា​មី,​ គ្រួសារ​ដែលមា​នសមា​ជិក​សុទ្ធ​សឹង​ជាកុ​មារ​ និ​ងមនុ​ស្សចា​ស់ជរា​ (​មិន​មាន​សមា​ជិក​គ្រួសា​រអា​យុ​ពី ​១៩-៥៩ ឆ្នាំ)។

កម្រិតប្រាក់ឧប​ត្ថម្ភ​, ​យន្តការ, នីតិវិ​ធី,​ និ​ងកា​លបរិ​ច្ឆេទនៃ​ការដា​ក់ឱ្យ​ដំណើរ​ការ​កម្ម​វិធីឧ​បត្ថ​ម្ភសា​ច់ប្រា​ក់នេះ​ នឹ​ងត្រូ​វកំ​ណត់​ដោយ​សេច​ក្តីសម្រេច​រប​ស់ប្រធា​ន​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​ស​ង្គម​ នាពេល​ក្រោយ​៕​