
សកម្មភាពធ្វើតេស្ដរកមេរោគកូវីដ ១៩ នៅភ្នំពេញកាលពីពេលកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ប្រភេទអូមីក្រុងចំនួន ៧ នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៨ នាក់ ប៉ុន្តែមិនមានករណីស្លាប់ដោយសារជំងឺនេះថ្មីទៀតឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ៥ ខែតុលា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៧ នាក់ ដែលក្នុងនោះមានអ្នកឆ្លង ៥ នាក់ ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ៩០៦ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៤ ៧៧៦ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕