ភ្នំពេញៈ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​មេរោគ​កូវីដ ១៩ ចំនួន ៦ នាក់​បន្ថែម​ទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន ១០ នាក់ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ។​

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ សម្រាប់​ថ្ងៃទី ៦ ខែ​តុលា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ក្នុង​សហគមន៍​ចំនួន ៦ នាក់។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៧ ខែតុលា កម្ពុ​ជាមាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៧ ៩១២ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៤ ៧៨៦ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់៕​