ភ្នំពេញៈ រដ្ឋសភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ​៧ ​តុលា​នេះ បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​គ្រប់ផ្នែក ក្នុងការ​ត្រៀម​លក្ខណៈ​រៀបចំ​មហាសន្និបាត​អន្តរសភា​អាស៊ាន (AIPA) លើក​ទី​៤៣ ដែល​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​នេះ នៅ​ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ ខាងមុខ​។

បើ​យោងតាម​ហ្វេសប៊ុក​រដ្ឋសភា កិច្ចប្រជុំ​នេះ​ក៏​ធ្វើឡើង ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព​ការងារ​ត្រៀម​រៀបចំ មហាសន្និបាត AIPA លើក​ទី​៤៣​។

កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក​ជាម យៀប អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​មហាសន្និបាត​អន្តរសភា​អាស៊ាន​ (AIPA) លើក​ទី​៤៣ ដោយ​ន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី ឃួន សុដារី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​សមាជិក សមាជិកា នៃ​គណៈកម្មការ​រៀបចំ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃ​អនុគណៈកម្មការ​នានា គណៈប្រតិភូ​សភា​កម្ពុជា ក្រុមប្រឹក្សា​យោបល់ តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​នៃ​លេខាធិការដ្ឋាន​ជាតិ​អាយប៉ា​-​កម្ពុជា​៕