ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ ២ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ៦ ​និង​ទី ​៧ ​ខែ​តុលា បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​និង​របួស​ចំនួន​ ២១​ នាក់​។

នៅ​ថ្ងៃទី​ ៧ ​ខែ​តុលា​នេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងហោច​ណាស់​ចំនួន ៦ ​នាក់ របួស​ធ្ងន់ ៦ ​នាក់ និង​របួសស្រាល ១ ​នាក់​។

យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី ​៧ ខែ​តុលា បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ដែល​បង្ក​ឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​ ១៣ ​នាក់ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៧ ​លើក​។

ចំណែក​កាលពី​ថ្ងៃទី ​៦ជ​តុលា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ១ ​នាក់ របួសធ្ងន់ ៣ ​នាក់​ (​ស្រី​ ១ ​នាក់​) និង​របួស​ស្រាល ៤ ​នាក់​។​

គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន ​៨ ​នាក់​នៅ​ថ្ងៃទី​ ៦ ​តុលា គឺ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ៤ ​លើក​៕