ភ្នំពេញៈ រដ្ឋសភាបាន​កំណត់​យក​ថ្ងៃទី​ ១៤ តុលា ដើម្បី​បើកកិច្ច​ប្រជុំបោះ​ឆ្នោតផ្តល់​សេចក្តី​ទុ​ក​ចិត្ត​លើ​លោក ឌិត ទីណា ជារដ្ឋ​មន្រ្តី​ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ តាម​សំណើ​របស់​លោកនា​យករដ្ឋមន្ត្រី​ហ៊ុន សែន។

ការសម្រេច​កំណត់​យក​ថ្ងៃស្អែក​ ដើម្បី​ធ្វើ​ការ​បោះឆ្នោត​ផ្តល់​សេចក្តីទុក​ចិត្ត​នេះ បានធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ គណៈ​ក​ម្មា​​​​ធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ បាន​បើក​កិច្ច​ប្រជុំក្រោម​អធិបតី​ភាព​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា នៅថ្ងៃ​ទី ១៣ ខែ​តុលា ឆ្នាំ ២០២២ នៅសា​លប្រជុំ​គណៈក​ម្មាធិការ​អចិ​ន្រៃ្តយ៍រ​ដ្ឋស​ភា។

​សេច​ក្តីប្រ​កាសរ​បស់រដ្ឋ​សភាបានប​ញ្ជាក់​ថា៖ «​អង្គប្រ​ជុំបា​នធ្វើកា​រពិភា​ក្សា​ និង​អនុម័​តយល់​ព្រម​ សំណើ​សុំបោះ​​ឆ្នោត​​ផ្ត​ល់សេ​ចក្តី​ទុក​ចិត្ត​លើការ​បំពេ​ញ​បន្ថែម​សមាស​ភា​ពស​មា​ជិក​នៃរា​ជរ​ដ្ឋាភិ​បាលដ​ល់ឯ​កឧ​ត្តម ​ឌិត ​ទីណា ជា​រដ្ឋ​មន្រ្តី​ក្រ​​សួងក​សិ​ក​ម្ម ​រុក្ខាប្រមា​ញ់ ​និងនេ​សាទ​ ដើម្បី​ដា​ក់ជូ​នរ​ដ្ឋសភាបោះ​ឆ្នោត​ផ្តល់សេ​ចក្តី​ទុក​ចិត្ត​ ក្នុង​ស​ម័យប្រ​ជុំរ​ដ្ឋស​ភា​នាពេល​ខាងមុខ​»។

អង្គ​ប្រជុំ​ក៏បា​នអ​នុ​ម័ត​កាល​បរិ​ច្ឆេទ​ បន្ត​សម័​យប្រជុំរ​ដ្ឋសភា​ លើក​ទី៨ នីតិ​កាល​ទី​៦ នៅ​ព្រឹកថ្ងៃ​សុក្រ​ ៤ រោច​ ខែ​អស្សុ​ជ ​ឆ្នាំខា​ល ​ចត្វា​ស័ក​ ព​.ស. ២៥៦៦ ត្រូវនឹង​ថ្ងៃទី​ ១៤​ ខែតុ​លា ​ឆ្នាំ ២​០២​២ ​វេលាម៉ោ​ង ៨ ព្រឹក​ ដោយមា​នរ​បៀបវា​រៈ ​ការ​បោះឆ្នោ​តផ្ត​​ល់​សេច​ក្តីទុ​កចិ​ត្ត ​លើកា​របំ​ពេ​ញបន្ថែមសមា​សភា​ពស​មាជិ​កនៃ​រាជ​រដ្ឋាភិបាល​ដល់ លោក ឌិ​ត​ ទី​ណា ​ជារដ្ឋម​ន្រ្តីក្រ​សួង​កសិ​កម្ម​ រុ​ក្ខាប្រ​មាញ់ ​និង​នេសា​ទ។​ នេះ​បើតា​មសេ​ចក្តី​ប្រ​កាស​របស់រ​​ដ្ឋស​​ភា​នៅ​ព្រឹក​នេះ។​

កា​លពី​ថ្ងៃ​ទី ០​៨​ ខែ​តុលា​ ឆ្នាំ​ ២០២២ លោកនាយ​ករ​ដ្ឋមន្ត្រី​ ​ហ៊ុន សែ​ន ​បាន​ស្នើ​ទៅកាន់​ លោ​ក ​ហេង ​សំរិន​ ​ប្រធា​នរ​ដ្ឋ​​ស​ភា ​ដើម្បី​រៀប​ចំកា​របោះ​ឆ្នោត​ផ្តល់សេ​ចក្តី​ទុ​កចិ​ត្ត​លើ​ការ​បំពេ​ញ​បន្ថែ​មស​មាជិក​រា​ជរ​ដ្ឋាភិ​បាល​ ដែ​លលោ​កបា​នស្នើ​​លោ​ក ​​​ឌិត​ ​​ទីណា​ ​ជា​រដ្ឋម​ន្ត្រី​​ក្រសួង កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ បន្ទាប់​ពីព្រះមហាក្សត្រ ​បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​លោក​ វេង ​សាខុន ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​តាម​សំណើ​របស់​លោក​ កាល​ពី​​ថ្ងៃទី ​៨​ ខែ​តុលា។

លោក ​ឌិត ទីណា ​បច្ចុប្បន្ន​កំពុង​កាន់​តំណែង​ជា​រដ្ឋលេ​ខាធិ​ការ​នៃ​ក្រសួង​រ៉ែ និង​ថាម​ពល និង​ជាអតីត​រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម​ផងដែរ។

លោក ​ឌិត ទីណា កើត​នៅ​ថ្ងៃ​ទី​ ៧​ ខែមករា​ ឆ្នាំ​ ១៩៧៩ ។ លោក ​ជា​បញ្ញវន្ត​បន្ត​វេន​ ១ ​រូប​ នៃ​គណបក្ស​ប្រជា​ជន​កម្ពុជា និងបាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បាក់​ឌុប​ពី​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​ ១៩៩៤ ​ហើយបាន​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង​ចាប់​ពី​ឆ្នាំ​ ១៩៩៦ ​រហូត​ដល់​ឆ្នាំ​ ២០០២​។

ក្នុងអំឡុងឆ្នាំ​ ២០០២ ​ ​លោកក៏បានបញ្ចប់​ការ​សិក្សា​ពី​សាលា​ជាតិ​ជាន់​ខ្ពស់ផ្នែករ៉ែ នៅទី​ក្រុង​ប៉ារីស ​ប្រទេស​បារាំង ​Ecole Nationale superieure des mines de Paris ដោយ​ទទួល​សញ្ញា​បត្រ​វិស្វករ​រ៉ែ។

ក្រៅ​ពី​សញ្ញា​បត្រ​វិស្វករ​រ៉ែ​ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​រូបវិទ្យាពី​សាកល​វិទ្យាល័យ ​Orsay,Paris Sud នៅ​ឆ្នាំ​ ២០០០​៕