ក្នុងឱកាស​ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក​នេះ TikTok បង្ហាញ​ការធ្វើ​បច្ចុប្បន្នភាព​មជ្ឈមណ្ឌល​សុខុមាលភាព​ឌីជីថល (Digital Wellness Hub) របស់ខ្លួន និង​ចេញផ្សាយ​វីដេអូ​សុវត្ថិភាព​ដែល​ផ្តល់​គន្លឹះ​ ដើម្បី​រក្សា​សុវត្ថិភាព​នៅលើ​វេទិកា​របស់ខ្លួន​។​

​នៅថ្ងៃនេះ TikTok បានប្រកាសថា​ ខ្លួន​កំពុង​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ជំរុញឱ្យមាន​ក​ន្លែ​ង​សុវត្ថិភាព​ជាង​មុន​សម្រាប់​ការសន្ទនា​អំពី​សុខ​ភាព​ផ្លូវចិត្ត​ក្នុង​ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក​នេះ ជាមួយនឹង​យុទ្ធនាការ​ក្នុង​កម្មវិធី​ចុងក្រោយបង្អស់​របស់ខ្លួន «​គិតគូរ​ជា​ចម្បង​អំពី​សុខុមាលភាព​ផ្លូវចិត្ត (Mental Well-Being Comes First)» និង​ការធ្វើ​បច្ចុប្បន្នភាព​ថ្មី​ចំពោះ មជ្ឈមណ្ឌល​សុខុមាលភាព​ឌីជីថល (Digital Wellness Hub)​។ ការសម្រេច​បែបនេះ គឺ​ដើម្បី​សង្កត់​​ធ្ងន់​អំពី​ភាពចាំបាច់​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​គាំទ្រ​សុខុមាលភាព​ផ្លូវចិត្ត​កាន់តែ​ប្រសើរ ក្នុងចំណោម​មនុស្សពេញវ័យ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ​។​

Kyu Kyu Thein អ្នកគ្រប់គ្រង​គោលនយោបាយ​សាធារណៈ [​កម្ពុជា​] របស់ TikTok បាន​មានប្រសាសន៍ថា​៖ «​ខណៈ ការបោះ​ជំហាន​យ៉ាងសំខាន់ ត្រូវបាន​ធ្វើឡើង​ដើម្បី​បណ្តុះ​ប្រព័ន្ធ​គាំទ្រ​សុខភាព​ផ្លូវចិត្ត​ឱ្យ​កាន់តែ​រឹងមាំ

​វា​ច្បាស់​ណាស់​ថា យើង​ត្រូវតែ​ធ្វើ​បន្ថែម ទៀត​ដើម្បី​ធ្វើឱ្យ​ការនិយាយ និង​ដោះ​-​ស្រាយ​បញ្ហា​នេះ​ជា​រឿង​ធម្មតា​»​។

អ្នកគ្រប់គ្រង​គោលនយោបាយ​សា​ធា​រណៈ​រូបនេះ លើកឡើង​បន្តទៀតថា​៖ «​មនុស្ស​គ្រប់គ្នា​មានរឿង​ផ្ទាល់ខ្លួន​របស់​ពួកគេ ដើម្បី​និទាន​ប្រាប់ នៅពេល​និយាយ​ដល់​ដំណើរ​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ ហើយ TikTok ខិតខំ​ធ្វើជា​កន្លែង​មួយ​ដែល​បន្ត​ជំរុញ​បណ្តាញ​​ទាក់ទង និង​ធនធាន​សម្រាប់​ទាំងអស់ គ្នា ដែល​អនុញ្ញាតឱ្យ​មានកា​រ​សន្ទនា​សំខាន់ៗ​អំពី​សុខុមាលភាព​ដើម្បី​ធ្វើឱ្យ​លូតលាស់ លួងលោម និង​បំផុសគំនិត​អ្នកប្រើប្រាស់​យ៉ាងពិត​ប្រាកដ​»​។

​យុទ្ធនាការ «​គិតគូរ​ជា​ចម្បង​អំពី​សុខុមាលភាព​ផ្លូវចិត្ត (Mental Well-Being Comes First)» ដែល​ផ្តោតលើ​ការលើកកម្ពស់​ការយល់​ដឹង​អំពី​សុខុមាលភាព​ផ្លូវចិត្ត​ក្នុងចំណោម​សហគមន៍ TikTok និង​ការពង្រឹង​ប្រព័ន្ធ​គាំទ្រ​ដែលមាន​ស្រាប់​។ គាំទ្រ​បណ្តាញ​ជំនួយ​ដល់​អង្គ​ការមិន​រក ប្រាក់ចំណេញ​ក្នុងស្រុក និង​ធនធាន ដូចជា​ការណែនាំ​អំពី​សុខុមាលភាព​របស់ TikTok សម្រង់​មតិ និង​មុខងារ​គ្រប់​-​គ្រង​ពេលវេលា​អេក្រង់ នឹង​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​អ្នកប្រើប្រាស់​ក្នុងការ​បង្កើត​បទពិសោធ​ឌីជីថល​វិជ្ជមាន​សម្រាប់​ខ្លួន​ពួកគេ​។​

Hashtags ដូចជា #​សុខភាព​ផ្លូវចិត្ត ក៏​នឹង​ត្រូវបាន​ណែនាំ​ផងដែរ ដើម្បី​បង្កើន​ការយល់ដឹង​ជុំវិញ​ការ​​សន្ទនា​អំពី​សុខុមាលភាព​ផ្លូវចិត្ត និង​លើកទឹកចិត្ត​សហគមន៍​ឱ្យ​ចែករំលែក​រឿងរ៉ាវ និង​បទពិសោធ​របស់​ពួកគេ​ទាក់ទង​នឹង​សុខុមាលភាព​ផ្លូវចិត្ត​របស់​ពួកគេ​។​

​បន្ថែម​ពីលើ​ធនធាន​ទាំងនេះ TikTok ក៏​នឹង​ផ្តល់​ការធ្វើ​បច្ចុប្បន្នភាព​មជ្ឈមណ្ឌល​សុខុមាលភាព​ឌីជីថល​របស់ខ្លួន ដែលជា​វិ​ប​ផ​តថល​ចំណត​តែមួយ​ដែលមាន​ស្រាប់ ដែល​គាំទ្រ​គំនិត​ផ្តួចផ្តើម​អប់រំ​ទាំងអស់​របស់ខ្លួន​ជុំវិញ​សុខុមាលភាព​ផ្លូវចិត្ត និង​សុខ​​ភាព​តាម​អ៊ីន​ធឺ​ណិ​ត ដើម្បី​បង្កើន​​ការផ្តល់ជូន​របស់ខ្លួន​ដល់​សហគមន៍​មូលដ្ឋាន​។ ទាំងនេះ​រួមបញ្ចូល​ការចូល​ប្រើប្រាស់​កាន់តែច្រើន​ទៅកាន់​បណ្តាញ​ជំនួយ​គាំទ្រ​ក្នុងស្រុក និង​វីដេអូ​ថ្មីៗ ធ្វើឡើង​ដោយ​សហការ​ជាមួយ បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​, ស្ថានីយ​អារម្មណ៍​, ម​ជ្ឈ​ម​ណ្ឌ​ល​កម្ពុជា ៤.០ ហើយនឹង អង្គការ​ចិត្តសាស្ត្រ​សង្គម​អន្តរ​វប្បធម៌ (TPO) ដើម្បី​ផ្តល់នូវ​គន្លឹះ​មាន​ប្រយោជន៍​ដែល​លើកកម្ពស់​សុខុមាលភាព​ផ្លូវចិត្ត​។

​គំនិត​ផ្តួចផ្តើម​ទាំងនេះ​នឹង​ជំរុញ​ការការពារ​ដែលមាន​ស្រាប់​របស់ TikTok ដែល​ត្រូវបាន​កែសម្រួល​ដើម្បី​គាំទ្រ​ដល់​សុខភាព​ផ្លូវចិត្ត​របស់​អ្នកប្រើប្រាស់ រួមទាំង​គោលការណ៍​ណែនាំ​អំពី​សុខុមាលភាព​ក្នុង​កម្មវិធី​ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​នៅក្នុង​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​។

​វេទិកា​នេះ​ក៏​នឹង​បន្ត​អនុវត្ត​វិធី​​សាស្ត្រ ២​ យ៉ាង ​ដើម្បី​ដោះស្រាយ​មាតិកា​ដែល​អាច​បង្ក​គ្រោះថ្នាក់​នៅលើ​វេទិកា​នេះ រួមទាំង​វិធានការ​ដើម្បី​លុប​វីដេអូ​ដែល​ផ្ទុយ​នឹង​គោលការណ៍​ណែនាំ​សហគមន៍​របស់​វេទិកា ព្រមទាំង​ឧបករណ៍​ក្នុង​កម្មវិធី​ដែល​ផ្តល់​សិទ្ធិអំណាច​ដល់​អ្នកប្រើប្រាស់​ទាំងអស់​ក្នុង ការទប់ស្កាត់ និង​រាយការណ៍​អំពី​មាតិកា​មិន​សមរម្យ​៕