ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ចំនួន ៥ នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៨ នាក់ ប៉ុន្តែមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ១៣ ខែតុលា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៥ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែតុលា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ៩៥៧ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៤ ៨២៤ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕