ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ចំនួន​ ៦ ​នាក់​បន្ថែមទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន ​១០ ​នាក់ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល អ្នក​ឆ្លង​មេរោគ​កូវីដ​ ១៩ សម្រាប់​ថ្ងៃទី ១៤ ខែតុលា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ក្នុង​សហគមន៍​ចំនួន​ ៦ នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១៥ ខែតុលា កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៧ ៩៦៣ ​នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៤ ៨៣៤ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់​៕