ភ្នំពេញៈលោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​បញ្ជា​ដល់​អាជ្ញាធរ​ខេត្ត​ពាក់​ព័ន្ធ និង​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទឱ្យ​​ធ្វើ​អន្តរាគ​មន៍​បន្ទាន់​ ដោយ​ផ្គត់ផ្គ​ង់​ស្រូវពូ​ជ និង​ពូជ​ដំណាំ​ដទៃ​ដល់​ប្រជាព​លរ​ដ្ឋដែល​រង​ការខូច​ខាត​ ដោយសា​រ​ទឹក​ជំនន់​ ហើយលោ​ក​ក៏បាន​អំពាវ​នាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្តល់​ការអនុគ្រោះ​ដល់​អ្នក​ ដែល​ទទួល​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹក​ជំនន់​តាម​រយៈការ​​ពន្យា​រពេល​សង​ឥណ​ទាន​ផង​ដែរ​។​

​ជាមួយ​គ្នានេះ​លោក​បាន​ផ្តាំ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ធ្វើការ​វាយ​តម្លៃ​ជាបន្ទាន់​ពី​ការខូចខាត​ដំណាំ​ស្រូវនិង​ដំណាំ​ផ្សេងៗ ដោយ​សារ​គ្រោះទឹកជំនន់​ ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ពូជ​និង​ពូជ​ដំណាំ​ដទៃ​ឱ្យបាន​ទាន់ពេល សម្រាប់​ការបង្កបង្កើន​ផលរប​ស់​ប្រជាពលរដ្ឋ។ កន្លែង​ណា​ដែល​វាយតម្លៃ​រួចត្រូវ​ដឹក​ស្រូវពូជ​ឬ​ពូជ​ដំណាំ​ដទៃទៀត​ទៅ​ចែកជូនតែម្តង ដោយ​ឥត​ត្រូវ​រង់ចាំ​នោះទេ​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ជូន​និស្សិត​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ជាង ៦ ​ពាន់​នាក់ នា​ថ្ងៃទី​ ១៧ ខែ​តុលា ​លោក ហ៊ុន សែន ថ្លែងថា​ កន្លែង​ណា​ដែល​វាយតម្លៃ​ពី​ការខូចខាត​បាន​មុនគឺ​ត្រូវ​ដឹក​ជញ្ជូន​ពូជ​ទាំង​នោះ​ទៅឱ្យ​ប្រជាជន​។ កន្លែង​ណា​ដែល​អាចធ្វើ​ស្រូវ​បាន​ឡើងវិញ​ក៏​ធ្វើ​ស្រូវ​ តែ​កន្លែង​ណា​ដែល​មិន​អាចធ្វើ​ស្រូវ​បាន​ឡើង​វិញ​ ត្រូវ​ផ្គត់ផ្គង់​ពូជ​ទាំង​នោះ​ដើម្បី​ឱ្យ​ពួកគាត់​អាច​មាន​លទ្ធ​ភាព​នឹង​ស្តារ​ឡើង​វិញ​។​

​លោក​បញ្ជាក់​ថា​៖ «​ហ្នឹង​ជា​វិធី​ដើម្បី​ដោះ​ស្រាយ ហើយ​អត់​រង់ចាំ​ថា ចាំ​វាយ​តម្លៃ​រួច ​១ ​ស្រុក បាន​រាយការណ៍ អត់​ទេ​។វាយ​តម្លៃ​បាន​ ១ ​ឃុំ​គឺ​បញ្ជូន​ទិន្នន័យ ​១ ​ឃុំ​ ដឹក​ទៅ​តែម្តង​ យកទៅ​ឱ្យប្រជាពលរដ្ឋ​។ មិន​ត្រូវឱ្យ​ប្រជាពលរដ្ឋ​រត់​ដើររក​ស្រូវ​ពូជ​ទេ​។ពិត​ហើយ​មាន​ប្រជា​ពលរដ្ឋ​ខ្លះ​គាត់​មានពូជ​ទុក​ខ្លួន​ឯង ស្រ​គួរ​ខ្លួនឯង តែមាន​ប្រជាជន​ភាគច្រើន​គាត់​អត់​បាន​បម្រុង​ទុក​»​។​

​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ដល់​អាជ្ញាធរខេត្ត​ជាប់​ពាក់ព័ន្ធ​ត្រូវ​នៅ​កៀក​កិត​នឹង​ប្រជាជន​ហើយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ត្រូវតែ​ធ្វើ​សកម្ម​ភាព​នេះ​ឱ្យបាន​លឿន​ជាមួយនឹង​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច ដែល​ក្នុងនោះ​មាន​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​ផង​ដែរ ដើម្បី​វាយតម្លៃ​អំពី​ការខូចខាត​ ហើយ​ផ្គត់ផ្គង់​ពូជ​ភ្លាម​សម្រាប់​ប្រជា​ជន​។​

​លោក​បន្តថា​៖ «​ហើយ​សូម​ផ្ដាំ​ទៅ​មន្ត្រី​កសិកម្ម​ទាំង​អស់ ក៏ដូចជា​អាជ្ញាធរ​ដែនដី មិន​មែន​ជិះសេះ​មើល​ផ្កា​ទេ ត្រូវ​នៅឱ្យ​​ជាប់​ជាមួយ​ប្រជាពលរដ្ឋ វាយតម្លៃ​ឱ្យ​ត្រូវ​ហើយ​នៅ​កៀក​កិត​ជាមួយ​គាត់​។ ចួនកាលពូជ​ដាក់​ទៅ​វា​មិន​ដុះ ព្រោះ​ចូនកាល​វា​អាច ពូជ​ខ្លះ​វា​មាន​ទិញ​មុន​ទិញ​ក្រោយ វា​មិន​ដុះ​។ បើ​វា​មិន​ដុះ​ត្រូវ​ដោះ​ស្រាយ​ម៉េច​ទៀត​?​។ អ៊ីចឹង​បាន​កាលៈទេសៈ ទាមទារ​ឱ្យ​ផ្នែក​វិស័យ​កសិកម្ម​យកចិត្តទុកដាក់​ធ្វើ​អន្តរាគមន៍​បន្ទាន់ អត់​មាន​ពេល​ត្រូវ​រង់ចាំ​នេះ រង់ចាំ​នោះ​ធ្វើ​ផង​មិន​ធ្វើ​ផង​អត់​ទេ​»​។​

​ក្រៅពី​នោះ លោ​ក ហ៊ុន សែន បាន​អរគុណ​ដល់​សប្បុរស​ជន​នានា ដែល​រួមមាន​ទាំង​កាក​បាទ​ក្រហមក​ម្ពុជា ដែល​បាន​ចែកជូន​ជា​ជំនួយ និ​ង​អង្ករ​ដល់​អ្នក​ដែលមាន​ផលប៉ះពាល់​ព្រោះ​បើ​ប្រៀប​ធៀប​ស្ថានភាព​ក្នុង​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២២ នេះ គឺ​វា​មិន​ដូចគ្នា​នោះទេ​ ដោយ​លោក​បញ្ជាក់​ថា​៖ «​ឆ្នាំ​ ២០២០ យើង​ធ្វើ​អន្តរា​គមន៍​ទូទៅ​តែម្តង ព្រោះ​វា​លិច​ទាំងអ​ស់គ្នា តែ​ឥឡូវ​លិច​ដែរ ក៏ប៉ុន្តែ មាន​អ្នក​ដែល​ធ្ងន់​ធ្ងរ អ្នក​ដែល​មិន​ធ្ងន់ធ្ងរ​។ យើង​ធ្វើ​អន្ត​រាគមន៍​អ្នក​ដែល​ធ្ងន់ធ្ងរ​ ហើយ​ដែល​ខ្វះខាត​។ យើង​មិន​ធ្វើ​អន្តរា​គមន៍​ទូទៅ​ទេ​»​។

​ជា​មួ​យគ្នានេះលោ​ក​បាន​ប្រាប់​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ធ្វើការ​ប្រជុំ​មួយ​ជាមួយនឹ​ង​ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​ឱ្យគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្តល់​ការអនុ​គ្រោះ​ដល់​អ្នក​ដែល​ទទួលផ​ល​ប៉ះពាល់​ពី​គ្រោះទឹ​កជំនន់​នេះ​តាមរយៈ​ពន្យា​រពេល​សង​ឥណ​ទាន ហើយ​លោក​ក៏បាន​អំពាវនាវ​ត្រង់​ដល់​គ្រឹះស្ថាន​ហិរញ្ញវ​ត្ថុ​ទាំង​អស់ចូ​លរួម​សម្រាល​បន្ទុក​ដោយ​ត្រូវ​ផ្តល់​ការអនុ​គ្រោះ​ដល់​អ្នក​ខ្ចី​ឥណទា​ន​ ដែល​រង​ផល​ប៉ះពាល់​​នេះតាមរយៈ​ពន្យា​រពេល​សង បន្ធូរ​បន្ថយ​អត្រា​ការ​ប្រាក់ និង​រៀបចំ​ឥណទា​ន​ឡើង​វិញ​។​

​លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​ខ្ញុំព្រះករុណាខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ផ្នែក​ធនាគារ ​និង​មីក្រូហិ​រញ្ញវ​ត្ថុផ្តល់នូវ​ការ​អនុ​គ្រោះ សម្រាប់​អ្នក​ដែល​ទទួល​ផល​ប៉ះ​ពាល់​ពី​គ្រោះទឹកជំនន់​​នេះតាមរ​យៈ​នៃ​ការពន្យារ​ពេល​សម្រាប់​ការសង​បន្ធូរបន្ថយ​កា​រប្រាក់ឬ​​តា​មរយៈ​ការរៀបចំ​ឥណទា​ន​ឡើងវិញ​​។ សូម​យោគយ​ល់​ចំពោះ​ការលំ​បាក​របស់​ប្រជាព​លរដ្ឋ ដែល​លិច​ល​ង់​ហើយ​យើង​ទៅ​រឹបអូស​ផ្ទះសំបែង​​ដីធ្លី​របស់គា​ត់​តាម​កិច្ច​សន្យា​ដើម​វា​អត់​ត្រូវ​ទេ​»​។​

​តាម​របាយ​ការណ៍​គណៈកម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​(NCDM)​ បានឱ្យដឹង​ថា​ ប្រជាកសិករ​ចំនួន ១ ៤២៦ ​គ្រួសារ​នៅក្នុង​ខេត្តកំពង់ធំ​ដែល​រង​ការ​ខូ​ត​ខាត​ដំណាំ​ស្រូវ​ដោយសារតែ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង ត្រូវ​បាន​ទទួល​ពូជ​ស្រូវ​របស់​រាជរដ្ឋាភិបាល​ចំនួន​ ១០​ ម៉ឺន​គីឡូក្រាមកាលពី​​ថ្ងៃទី​១៦ខែតុលា​ ដើម្បី​ស្តារ​ការដាំដុះ​ឡើងវិញ​នៅ​ពេល​ទឹក​ជំនន់​បាន​ស្រក​។​

​គួរ​រំឭកថា​ កាលពី​ថ្ងៃទី​ ៨ ខែតុលា ​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ចេញ​បទបញ្ជា​ឱ្យ​លោក អូ​ន​ព័ន្ធមុនី​រ័ត្ន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​កសិកម្ម​ចាត់​មន្ត្រី​ជំនាញ​ក្រសួង​ចុះ​វាយ​តម្លៃ​ការខូច​ខាត​ដំណាំ​ស្រូវ​ឱ្យបាន​ឆាប់​បំផុត​ ដើម្បី​រាជរដ្ឋា​ភិបាល​អាច​បញ្ចេ​ញ​ពូជស្រូវ​ឱ្យបាន​យ៉ាង​លឿន​ទៅកាន់​គោលដៅ​ស្រូវ​ដែល​ខូចខាត​បន្ទាប់​ពី​ឃុំ​ចំនួន​ជាង​ ៧០០​ បាន​លិច​លង់​ដោយ​សារ​ទឹក​ជំនន់​៕