
ការធ្វើតេស្ដរកមេរោគកូវីដ ១៩ នៅភ្នំពេញនាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលនៅថ្ងៃនេះបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ចំនួន ៣ នាក់បន្ថែមទៀត ដែលប្រភេទអូមីក្រុងទាំងអស់ និងមានអ្នកជាសះស្បើយម្នាក់ ប៉ុន្តែមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលឱ្យដឹងថា អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ១៩ ខែតុលា កម្ពុជាបានរកឃើញករណីឆ្លងក្នុងសហគមន៍៣នាក់បន្ថែម (លទ្ធផលបញ្ជាក់ដោយ PCR) ដោយមិនមានករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេសឡើយ។
គិតត្រឹមព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ៩៧៩ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៤ ៨៦១ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕