ភ្នំពេញៈ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា​មិនមាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ បន្ថែម​ទៀត​ទេ ហើយក៏​មិនមាន​ករណី​ស្លាប់​ផងដែរ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៩ នាក់។​

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹង​ថា សម្រាប់​ថ្ងៃទី ១៤ ខែតុលា មិនមាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ នោះទេ។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២១ ខែតុលា កម្ពុ​ជាមាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៧ ៩៧៩ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៤ ៨៧០ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់៕​