
ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសមិនមានការរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ឡើយ ខណៈមានអ្នកជាសះស្បើយចំនួន ៦ នាក់ ហើយក៏មិនមានករណីស្លាប់នោះទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ២៤ ខែតុលា កម្ពុជាមិនបានរកឃើញករណីអ្នកឆ្លងមេរោគកូវីដ ១៩ ឡើយ ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នានេះ។
គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ៩៧៩ នាក់ អ្នកជាសះស្បើយ សរុបចំនួន ១៣៤ ៩០៨ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕