
ការធ្វើតេស្ដរកមេរោគកូវីដនៅភ្នំពេញ កាលពីកន្លងមក។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសមិនមានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ឡើយ ខណៈមានអ្នកជាសះស្បើយចំនួន ៦ នាក់ និងមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ២៥ ខែតុលា កម្ពុជាមិនបានរកឃើញករណីអ្នកឆ្លងមេរោគកូវីដ ១៩ ឡើយ ក្នុងរយៈពេល ៦ ថ្ងៃជាប់ៗគ្នានេះ។
គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ៩៧៩នាក់ អ្នកជាសះស្បើយសរុបចំនួន១៣៤ ៩១៤ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕