
ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាសមិនមានការរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ឡើយ ខណៈមានអ្នកជាសះស្បើយចំនួន ២ នាក់ និងមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ២៦ ខែតុលា កម្ពុជាមិនបានរកឃើញករណីអ្នកឆ្លងមេរោគកូវីដ ១៩ ឡើយ ក្នុងរយៈពេល ៧ ថ្ងៃជាប់ៗគ្នានេះ។
គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ៩៧៩ នាក់អ្នកជាសះស្បើយសរុបចំនួន ១៣៤ ៩១៦ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕