កណ្តាលៈ ខេត្ត​កណ្តាល​នឹងធ្វើ​ការបិទ​ចរាចរ​យានយន្ត​នៅ​ច្រកចូល​ក្នុង​បរិវេណ​រៀបចំ​ពិធីបុណ្យ​អំទូក ក្រុង​តាខ្មៅ នៅ​ថ្ងៃទី​ ២៩-៣០ ខែតុលា ដើម្បី​រៀបចំ​ឱ្យ​មាន​សណ្តាប់ធ្នាប់ សុវត្ថិភាព ចៀសវាង​ការកកស្ទះ​ចរាចរណ៍ និង​សម្រួល​ដល់​អ្នកធ្វើ​ដំណើរ​មក​ចូលរួម​ទស្សនា​ពិធីបុណ្យ​អុំទូក​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​នេះ​។

មន្ទីរ​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង នា​ថ្ងៃទី ​២៧ ខែតុលា ថា ចំណុច​ដែល​ត្រូវ​បិទ​ចរាចរ​មាន​ផ្លូវជាតិ​លេខ​ ២១ ​អា កែង​ផ្លូវ​លេខ ​១១០ ផ្លូវ​លេខ​ ១០៩ កែង​ផ្លូវ​លេខ​ ២១០ ផ្លូវ​លេខ​ ១០៩ កែង​ផ្លូវ​លេខ​ ២០៩ ផ្លូវ​លេខ​ ១០៩ ផ្ទះ​លោក​ លឹមធី ផ្លូវជាតិ​លេខ ​២១ កែង​ផ្លូវ​លេខ​ ១០៨ ​។

ចំណុច​ដែល​ត្រូវ​បិទ​ចរាចរ​ទៀត​នោះ មាន​ផ្លូវ​លេខ​ ២០៧ កែង​ផ្លូវ​លេខ​ ១០៧ ផ្លូវ​លេខ​ ២០៧ កែង​ផ្លូវ​លេខ ​១០៦ ផ្លូវ​លេខ​ ២០៧ កែង​ផ្លូវ​លេខ​ ១០៥ ផ្លូវ​លេខ​ ២០៧ កែង​ផ្លូវ​លេខ​ ១០៤ និង​ផ្លូវ​លេខ​ ២០៧ កែង​ផ្លូវជាតិ​លេខ​ ២១ ​អា​៕