
គ្រូពេទ្យកំពុងធ្វើតេស្តរកមេរោគកូវីដ ១៩ កាលពីពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ១៩បន្ថែមចំនួន៣នាក់ទៀត ខណៈមានអ្នកជាសះស្បើយចំនួន ២ នាក់ និងមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ២៩ ខែតុលា កម្ពុជា បានរកឃើញករណីអ្នកឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៣ នាក់ និងជាសះស្បើយចំនួន ២ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ៩៨៨ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៤ ៩២៣ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕