
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ បន្ថែមចំនួន ៣ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៣ នាក់ និងមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ៣០ ខែតុលា កម្ពុជាបានរកឃើញករណីអ្នកឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៣ នាក់ និងជាសះស្បើយចំនួន ៣ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ៩៩១ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៤ ៩២៦ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕