ភ្នំពេ​ញៈ មន្ត្រី​គណ​បក្ស​ប្រជាជ​នក​ម្ពុជាបា​នអះ​អាង​ថា សកម្ម​ជ​ន និ​ងស​មាជិក​នៃ​​អតីត​​គណ​បក្សប្រឆាំ​ង និងគ​ណប​ក្សភ្លើង​ទៀន​ ចំនួន ​២ ០០០​ នាក់ ​បានចុះ​ចូល​ជាមួ​យ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា។

គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្រចាំ​រាជ​ធានីភ្នំ​ពេញ​ កាល​ពីថ្ងៃ​ទី ៣​០ ខែតុ​លា​ បានរៀ​ប​ចំពិ​ធី ​​សំណេះសំ​ណាល​ជា​មួយយុ​វ​ជន​យុវនា​រី កម្មក​រ កម្មកា​រិ​នី សហ​ជីព​ អតី​តគ​ណបក្ស​ប្រ​ឆាំង នៅរា​ជធា​នីភ្នំ​ពេញ ​ក្រោមអ​ធិបតីភា​ពរប​ស់លោក​ ឃួ​ង ស្រេង ​សមាជិ​កគណៈ​កម្មា​ធិការ​​កណ្តា​ល​គណ​បក្សប្រ​ជាជន​កម្ពុ​ជា និងជា​ប្រធា​នគ​ណៈកម្មាធិ​ការ​គណបក្ស​រាជ​ធានីភ្នំពេ​ញ។​

​លោក ​ឃួង ស្រេង ​ប្រាប់ ​ភ្នំពេ​ញ ប៉ុ​ស្តិ៍ថា​ ការ​ដែល​​ពួកគា​ត់ស​ម្រេច​ចិត្ត​មក​​រួមរស់​ជាមួយ​​គ​ណប​ក្សប្រជា​ជនក​ម្ពុជា ដោយ​សារ​ពួកគាត់​មើលឃើញ​​ការដឹក​នាំ​របស់​លោក ហ៊ុន សែន ​ទទួល​បាន​នូវការ​រីកចម្រើ​នមាន​សន្តិភាព មាន​ការ​អភិវឌ្ឍ ជាពិ​សេសគឺពួកគាត់​មានការងារ​ធ្វើតាម​រយៈការ​កៀរ​គរ​អ្នក​វិនិយោគ​មក​បង្កើត​រោង​ចក្រ សហ​គ្រាស​ឱ្យ​ពួក​គាត់​មាន​ជីវ​ភាព​កាន់​តែ​​កើន​ឡើង​ពី ១ ​ថ្ងៃ ​ទៅ ​១ ​ថ្ងៃ​។

លោកថ្លែ​ងថា៖ «នេះជា​ការ​យល់​ឃើញ​របស់​ពួក​គាត់​ទើប​ពួក​គាត់​មើល​ឃើញ​ថា មាន​តែគ​ណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​គាត់​អាច​ចូល​រួម​រស់​ជាមួយ និង​ជួយ​កសាង​ឱ្យ​កម្ពុជា​រីក​ចម្រើន​ទៅថ្ងៃ​អនា​គត។ អ៊ីចឹង​ហើយ​បាន​ជាគាត់​នាំគ្នា​ចូល​មករួ​ម​រស់ជីវ​ភាព​ជាមួ​យ​នឹង​គណ​បក្ស​យើង​ខ្ញុំហ្នឹង​ »។

លោក ឃួង ស្រេង ថ្លែង​ថា៖ «ក្នុង​ចំណោម​ ២ ០០០ [នាក់] ហ្នឹង មាន​សកម្ម​ជន​ មាន​សមាជិ​ក​គណ​បក្ស អតីត​គណប​ក្សប្រ​ឆាំង និង​គណ​ប​ក្សភ្លើង​ទៀន គាត់​យល់​ឃើញថា​ ការ​ដឹក​នាំរ​បស់​រាជ​រដ្ឋាភិបា​លក្រោ​មការ​ដឹក​នាំ​របស់​សម្តេច​ហ្នឹង គាត់​ទទួល​បាន​នូវ​សុខ​ដុម​រមនា ទទួ​ល​បាន​នូវ​សុខ​សន្តិភា​ព ទទួល​បាននូវ​ជីវ​ភាព​រីក​ចម្រើន​ពី ១ ​ថ្ងៃ ទៅ​ ១ ថ្ងៃ។ គាត់​មាន​ជំនឿ​ជឿជា​ក់លើ​ការដឹ​កនាំ​រប​ស់​គណប​ក្សប្រជា​ជន​»។​

លោក​បាន​ឱ្យដឹ​ងថា​ ក្នុងចំ​ណោម​ចំនួ​ន ២ ០០០ ​នាក់​នេះ ក៏មាន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​ផង​ដែរ​ ហើយប​ន្ទាប់ពី​ពួក​គាត់​បាន​ចុះចូល​ជាមួយ​គណប​ក្សប្រ​ជាជ​កម្ពុ​ជា​រួច​ហើយ គណ​បក្ស​ក៏បាន​រៀបចំ​ពិធីនេះតែ​ម្តង​ជូន​ដល់​ពួក​គាត់​ដើម្បី​លើក​ទឹក​ចិត្ត​ក្នុង​ការរួ​បរួម​គ្នា​កសាង​ប្រទេស។

លោក ថាច់​ សេដ្ឋា អនុប្រធាន​គណប​ក្សភ្លើង​ទៀន មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំការ​បញ្ជាក់​បាន​ទេនា​ថ្ងៃទី​ ៣១ ខែតុលា។

កាល​ពីសប្តាហ៍​មុន លោក ហ៊ុន សែន អំពាវ​នាវ​ដល់​អ្នក​ដែល​រស់​នៅក្នុង​គណបក្ស​មួយ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះហើយ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​លោក ​សម រង្ស៊ី​ ប្រធាន​ស្តីទីនៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ហៅថា​ «ជន​ក្បត់​ជាតិ​៣​ជំនាន់» ឱ្យ​ប្រញាប់​ផ្តាច់​ខ្លួន​ចេញ​ហើយ​ទៅចូល​រួម​ជាមួ​យបក្សន​យោបាយ​ផ្សេង​ៗ​។ លោក​ថា បើនៅ​ជាមួយ​បក្ស​នេះ គឺមា​នហា​និភ័យ​ដែល​នឹង​ឈាន​ទៅដល់​ការ អនុវ​ត្ត​ច្បាប់​ប្រសិន​បើ​រក​ឃើញ​ថា មាន​ទំនាក់​ទំន​ងជាមួយ​លោក​សម រង្ស៊ី។

កាលពី​ប៉ុន្មាន​ថ្ងៃមុន​គណ​បក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ថ្កោល​ទោស​ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា ដែល​មាន​ចេតនា​ប្រមាថ​ដល់​អង្គ​ព្រះមហាក្ស​ត្រ ព្រម​ទាំង​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​អំពី​ទំនាក់​ទំនង រវាង​គណ​បក្ស​នេះ ជាមួយ​លោក​សម រង្ស៊ី ដែល​ការ​ថ្កោល​ទោស​នេះ​ត្រូវបាន​លោក​​ ហ៊ុន សែន គាំទ្រ។

ការចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង ១ ថ្ងៃ បន្ទាប់ពី​លោក​ ហ៊ុន សែន បាន​ថ្លែង​សារ​ចំៗ​ស្នើ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន ឱ្យ​ចេញមុខ​បកស្រាយ​បំភ្លឺ ជុំវិញ​ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី ពាក់ព័ន្ធ​នឹង​អង្គ​ព្រះមហាក្សត្រ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចោទសួរ​ថា ជាការ​ប្រមាថ​ព្រះមហាក្សត្រ ឬ​យ៉ាង​ណា​?៕