
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញនាពេលកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ បន្ថែមម្នាក់ទៀត ខណៈមានអ្នកជាសះស្បើយចំនួន ២ នាក់ និងមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ៣១ ខែតុលា កម្ពុជាបានរកឃើញករណីអ្នកឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ម្នាក់ទៀត ដែលជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ៩៩២ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៤ ៩២៨ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕