ភ្នំពេញៈ ក្រសួង​សុខាភិបាល​ ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩​ បន្ថែមចំនួន​ ១ នាក់ ​ខណៈ​មាន​អ្នកជា​សះ​ស្បើយ​ចំនួន ​២ នាក់​ និង​មិនមាន​ករណី​ស្លាប់​ឡើយ​។

យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​ អ្នកឆ្លង​មេរោគ​កូវីដ ១៩​ សម្រាប់​ថ្ងៃទី ១ ​ខែវិច្ឆិកា ​កម្ពុជាបាន​រក​ឃើញ​ករណី​អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ ​ក្នុង​សហគមន៍​ចំនួន​ ១ នាក់ ​ដែលជា​ករណី​ស្នើសុំ​វិញ្ញាបនបត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២ ​ខែវិច្ឆិកា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អត្រា​ឆ្លងមេរោគ​កូវីដ ១៩ ​សរុប​ចំនួន ​១៣៧ ៩៩៣ នាក់​ អ្នក​ជា​សះស្បើយ​សរុប​ចំនួន​ ១៣៤ ៩៣០ នាក់ ​និង​អ្នកស្លាប់​ចំនួន​ ៣ ០៥៦ នាក់៕