
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ បន្ថែមទៀតចំនួន ២ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១ នាក់ និងមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ២ ខែវិច្ឆិកា កម្ពុជាបានរកឃើញករណីអ្នកឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ២ នាក់ ដែលជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កម្ពុជា មានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ៩៩៥ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៤ ៩៣១ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕