ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា មិនមាន​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ទេ​ថ្ងៃនេះ​ ខណៈ​មាន​អ្នកជា​សះស្បើយ​ចំនួន​ ៣ ​នាក់ និង​មិនមាន​ករណី​ស្លាប់​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល សម្រាប់​ថ្ងៃទី​ ៣ ខែវិច្ឆិកា កម្ពុជា​មិនមាន​អ្នក​ឆ្លង​មេរោគ​កូវីដ​ ១៩ ទេ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ៤ ខែវិច្ឆិកា កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៧ ៩៩៥​ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៤ ៩៣៤ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់​៕