ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ​១៩ ចំនួន​ម្នាក់​បន្ថែមទៀត និង​មិនមាន​អ្នកជា​សះស្បើយ​និង ស្លាប់​ទេ​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល អ្នក​ឆ្លង​មេរោគ​កូវីដ​ ១៩ សម្រាប់​ថ្ងៃទី​ ៤ ខែវិច្ឆិកា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ក្នុង​សហគមន៍​ចំនួន​ម្នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ៥ ខែវិច្ឆិកា កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៧ ៩៩៦ ​នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៤ ៩៣៤ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់​៕