ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាសថា មិនមាន​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ទេ​ថ្ងៃនេះ ហើយ​ក៏​មិនមាន​ករណី​ស្លាប់​ផងដែរ​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល សម្រាប់​ថ្ងៃទី​ ៥ ខែវិច្ឆិកា កម្ពុជា​មិនមាន​អ្នក​ឆ្លង​មេរោគ​កូវីដ​ ១៩ ទេ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ៦ ខែវិច្ឆិកា កម្ពុ​ជាមាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៧ ៩៩៦ ​នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៤ ៩៣៤ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់​៕