កំពង់ស្ពឺៈ ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​បាន​ប្រគល់​ឱសថ សម្លៀកបំពាក់ និង​អំណោយ​ផ្សេងៗ​ជូន​មណ្ឌល​កុមារកំព្រា​ខេត្ត​កំពង់ស្ពឺ ចំនួន ២៥០ ​នាក់ (​ស្រី ១១១ ​នាក់​) មកពី​មណ្ឌល​ចំនួន​ ៤ តាមរយៈ​អាជ្ញាធរខេត្ត​។

កុមារ​ទាំងនោះ​មកពី​មណ្ឌលកុមារ​កំព្រា​រដ្ឋ​ចំនួន​ ៤៧​ នាក់​, សមាគម​ផ្ទះ​ជា​ក្រុម​ភូមិ​របស់​យើង​ចំនួន​ ១០១​ នាក់​, មណ្ឌល​បណ្តុះបណ្តាល និង​ថែរក្សា​កុមារ ចំនួន​ ៥២ ​នាក់​និង មណ្ឌលកុមារ​កំព្រា​នួន​អក​ព្រៃ​ជុំ ចំនួន​ ៥០ ​នាក់ ដែល​កំពុង​សិក្សា មតេយ្យ​សាលា ចំនួន​ ១៤​ នាក់​, បឋមសិក្សា ចំនួន ១២១ ​នាក់​, អនុវិទ្យាល័យ ចំនួន ៥៩ ​នាក់​, វិទ្យាល័យ ចំនួន ៣០ ​នាក់​, មហាវិទ្យាល័យ ចំនួន ២៣ ​នាក់ និង​រៀន​ជំនាញ ចំនួន ៥ ​នាក់​។

លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​នៅ​ថ្ងៃទី​ ៦ ​ខែវិច្ឆិកា​នេះ​ថា ​សម្ភារ​ទាំងនោះ​មានដូចជា​ ១.​ ថ្នាំ​ដាក់​ភ្នែក​(Troaone Eye Drops) ១៦ ​កេះ​, ២. ​ថ្នាំ​បន្តក់​ភ្នែក​តូច (Hyalone Eye Drops) ៥៣ ​កេះ​, ៣. ថ្នាំ​ម្សៅ​កេះ​ពណ៌​ស្វាយ​ (Macapenem) ២៧ ​កេះ​, ៤. ​ថ្នាំ​(Telmino one tab) ៤១ ​កេះ​, ៥. ​ថ្នាំលាប​ (Gel MaDecassal) ១២ ​កេះ​, ៦.​ ថ្នាំ​ម្សៅ​កេះ​ធំ​(Amcotin) ៤១ ​កេះ​, ៧.​ ថ្នាំ​កំប៉ុង​កេះ​ពណ៌​ស្វាយ ៣ កេះ​, ៨.​ ថ្នាំដុះធ្មេញ​កូនក្មេង ៦៥​ កេះ​, ៩. Cefotin ១៧ ​កេះ​, ១១.​ ថ្នាំ​វីតាមីន​ (Mao-B Active) ៣​ កេះ​, ១២. ​ថ្នាំ​កំប៉ុង​ (​ពណ៌​ស្វាយ​) ១​ កេះ​, ថ្នាំ Cefnil ១ ​កេះ​, ១៤.​ ថ្នាំ ​Antioxan ១ ​កេះ​, ១៥. ​ថ្នាំ​Aepen ១ ​កេះ​, ១៦.​ សម្លៀកបំពាក់​បុរស​-​នារី ១៤​ កេះ​, ១៧.​ អាវ​ក្រាស់ ​(​រងា​) ៥ ​កេះ​, ១៨. ​មួក​ស្បែកជើង ២ ​កេះ​, ១៩.​ កាបូប​, ២០. ​ម៉ាស់​កូនក្មេង ១៤០ ​កេះ​តូច​, និង​ ២១. ​ម៉ាស់​មនុស្ស​ធំ​ ៨ កេះ​។

សរុប​ជា​ថវិកា​អំណោយ​ជា​ថ្នាំពេទ្យ និង​បរិក្ខារ​ពេទ្យ​គិត​ជា​ទឹកប្រាក់​សរុប​៣៤៧.១៥២ ដុល្លារ​, អំណោយ​សម្ភារ ១៨.២២៨.៤០០ ​រៀល​, ថវិកា​ឧបត្ថម្ភ​កុមារ ២៥០ ​នាក់​ ២.៥០០.០០០​ រៀល​, ឧបត្ថម្ភ​អ្នកជំងឺ និង​អ្នក​ថែទាំ​ ២.០០០.០០០ ​រៀល​។

លោក​អភិបាល​បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​លោក​ ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ​ទី ​១០ នៃ​ព្រឹទ្ធសភា តំណាង​ដ៏ខ្ពង់ខ្ពស់ លោក​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភាជាតិ​, លោក ​គង់ សារាជ ប្រធាន​គណៈកម្មការ​ទី ៩ និង​ជា​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​ ៧, លោក​ ហែម ខន អនុប្រធាន​គណៈកម្មការ​ទី​ ១០ នៃ​ព្រឹទ្ធសភា ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ទទួល​៕