កំពង់ស្ពឺៈ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​ HYUNDAI និង​ម៉ូតូ​ HONDA DREAM ​មួយ​បាន​បណ្តាលឱ្យ​មនុស្ស​ ២ ​នាក់​ស្លាប់​កាលពី​ថ្ងៃទី​ ៥​ ខែវិច្ឆិកា​ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ១០ ​និង​ ៣០​ នាទី​យប់ នៅលើ​ផ្លូវជាតិ​លេខ​លេខ ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៣-៦៤ ​ស្ថិត​ក្នុងភូមិ​ក្រាំងល្ហុង ឃុំ​មហាសាំង ស្រុក​ភ្នំស្រួច​។

ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប​បានឱ្យដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត សណ្ដោង​ស៊ឺមីរឺម៉ក ដែល​អ្នកបើកបរ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ ព្រោះ​បាន​ចុះ​រត់​គេចខ្លួនបាត់​។

មុន​កើតហេតុ​រថយន្ដ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត ហើយ​ពេលទៅដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ ដែល​បើកបរ​ដោយ​ឈ្មោះ គិត បុល ភេទ​ប្រុស អាយុ​ ២០ ​ឆ្នាំ និង​អ្នក​រួមដំណើរ​ឈ្មោះ រ៉ាត់ ធារ៉ា ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំរស់នៅ​ព្រៃ​ឬស្សី ឃុំ​ជាំសង្កែ ស្រុក​ភ្នំស្រួច​។ អ្នកបើក​ម៉ូតូ និង​អ្នករួមដំណើរ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​។ មូលហេតុ​គឺ ស្ថានភាព​ផ្លូវ​កំពុងតែ​ជួសជុល​ និង​មាន​លក្ខណៈ​ចង្អៀត​រថយន្ដ​ និង​ម៉ូតូ​ចូល​គន្លង​ដូចគ្នា ម៉ូតូ​បើកបរ​បញ្ច្រាសទិស​គ្នា​។

តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ក្រោយ​ហេតុការណ៍​ខាងលើ សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​សាសនា​នៅផ្ទះ​រៀងៗ​ខ្លួន​។ រីឯ​អ្នកបើកបរ​រថយន្ដ​សមត្ថកិច្ច​កំពុង​តែបន្ដ​នីតិវិធី​ស្រាវជ្រាវ​ស្វែងរក​អ្នកទទួលខុសត្រូវ​មក​ដោះស្រាយ​តាម​នីតិវិធី​។

ម៉ូតូ​ និង​រថយន្ដ ជា​វត្ថុតាង​ទាំងពីរ​គ្រឿង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕