​ភ្នំពេញៈ ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅក្រៅ​ប្រទេស ដែល​ចប់​អាណត្តិ​ចំនួន ​១៣ ​នាក់ ដោយ​ត្រូវ​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​។​

​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ​៣ ខែវិច្ឆិកា បានឱ្យដឹងថា ឯកអគ្គរាជទូត​ទាំងនោះ រួមមាន លោក ចាន់ រតនា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​អូស្ត្រាលី និង​ណូ​វែ​ល​សេ​ឡង់ លោក ហុក សុភា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រ៊ុយណេ លោកស្រី បាន បូ​រ៉ុ​ម ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​គុយបា នី​កា​រ៉ា​ហ្គា និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក ហ៊ុន ហាន ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​គូ​វ៉ែត និង​អារ៉ាប់​អេ​មី​រ៉ា​ត កាតា និង​បា​រ៉ែ​ន លោក អ៊ុង ស៊ាន ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ឥណ្ឌា បង់​ក្លា​ដែ​ស ស្រីលង្កា ប៉ា​គី​ស្ថាន អ៊ីរ៉ង់ និង​នេ​ប៉ាល់​។​

​លោក ចឺ​យ វិ​ចិត្ត ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ម៉ាឡេស៊ី លោក ឈូក ប៊ុណ្ណា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​មី​យ៉ាន់​ម៉ា លោក អ៊ា​ត សីលា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​រុស្ស៊ី និង​លី​ទុយ​អា​នី លេ​ត​តូ​នី អេស​តូ​នី បេឡា​រុស្ស និង​អា​មេ​នី លោក អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ លោក ចាយ ណា​វុ​ធ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​វៀតណាម​។​

​លោក អាន សុខ​ខឿន ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ស្វ៊ី​ស និង​ជា​ប្រធាន​បេសកកម្ម​អចិន្ត្រៃយ៍​ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស លោក កែ សុវណ្ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​អង្គការសហប្រជាជាតិ និង​កាណាដា និង លោក យៀប សំណាង ឯកអគ្គរាជទូត​កម្ពុ​ជា​អម​លេខាធិការដ្ឋាន​អាស៊ាន​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី​៕​