​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​សារ​អបអរសាទរ​ខួប​លើក​ទី ​១៩ ​ឆ្នាំ នៃ​ការដាក់បញ្ចូល​របាំ​ព្រះរាជ​ទ្រព្យ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ (UNESCO) នា​ថ្ងៃទី​ ៧ ខែវិច្ឆិកានេះ​។

​អម​ជាមួយ​ការ​បង្ហោះ​វីដេអូ លោក​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា​៖ «​អបអរសាទរ​ខួប​១៩​ឆ្នាំ​នៃ​ការដាក់បញ្ចូល​របាំ​ព្រះរាជ​ទ្រព្យ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ ៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២២»​។​

​របាំ​ព្រះរាជ​ទ្រព្យ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នៅ​ថ្ងៃទី​ ៧ ខែវិច្ឆិកា ឆ្នាំ​ ២០០៣​។ របាំ​ក្បាច់​ខ្មែរ​បុរាណ ឬរបាំ​ព្រះរាជ​ទ្រព្យ​នេះ មាន​កាយវិកា​ទន់ភ្លន់ និង​មាន​ទ្រង់គ្រឿង​ចាំង​ភ្លឺ​ផ្លេកៗ​។

​របាំ​នេះ​ជា​ប្រភេទ​របាំ ដែល​នាដករ​ប្រើ​ចលនា​កាយវិកា ក្បាច់ និង​មនោ​ស​ញ្ចោ​ត​នា​ទៅតាម​ការវិវត្ត​នៃ​សាច់រឿង ដែល​រៀបរាប់​បញ្ជា​ក់ដោយ​ទំនុកច្រៀង​នៃ​ក្រុម​ចម្រៀង​ជា​ពួក ដែល​ហៅថា «​ជ​ហៀ​រា​លេ​» ដែលមាន​តួនាទី​ច្រៀង​ជូន​របាំ​នេះ ជាមួយនឹង​វង់ភ្លេង​ពិណពាទ្យ ដែលមាន​តួនាទី​ប្រគំ​ជូន​របាំ​នេះ​ផងដែរ​៕​